មូលនិធិ IMF ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចពិភពលោកមកនៅត្រឹម ៤,៤ភាគរយ


(វ៉ាស៊ីនតោន)៖ យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg បានប្រាប់អោយដឹងថា មូលនិធិរូបិយ វត្ថុអន្តរជាតិ (IMF) បានទម្លាក់ការព្យាកររបស់ខ្លួនអំពីកំណើនសេដ្ឋកិច្ចពិភពលោក សម្រាប់ឆ្នាំ ២០២២ ដោយលើកឡើងពីចក្ខុវិស័យមិនល្អសម្រាប់អាមេរិក និងប្រទេសចិនរួមជាមួយ នឹងអតិ ផរណារ៉ាំរ៉ៃ។  ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់របាយការស្តីពីចក្ខុ វិស័យសេដ្ឋកិច្ចពិភពលោករបស់ IMF ដែលបានចេញផ្សាយនៅថ្ងៃអង្គារថា សេដ្ឋកិច្ចពិភពលោក នឹងកើនឡើង ៤,៤ភាគរយនៅឆ្នាំនេះ ដែលធ្លាក់ចុះពី ៤,៩ភាគរយដែលព្យាករនៅខែតុលា។ សម្រាប់ឆ្នាំ២០២៣ វិញ IMF ព្យាករថា សេដ្ឋកិច្ចនឹងកើនឡើង ៣,៨ភាគរយ ពោលគឺកើនឡើងបើ ធៀបនឹងការព្យាករកន្លងមក។

សហរដ្ឋអាមេរិក ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេក្នុងពិភពលោក ត្រូវបានមូលនិធិ IMF ទម្លាក់ការព្យាកររបស់ខ្លួនសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសនេះ ដោយសារចក្ខុវិស័យនៃគោល នយោបាយចំណាយរបស់រដ្ឋាភិបាលលោកប្រធានាធិបតី Joe Biden និងដោយសារគោលនយោ បាយវិស័យអចលនទ្រព្យរបស់ប្រទេសចិន។

IMF បានប៉ាន់ប្រមាណថា សេដ្ឋកិច្ចពិភពលោកបានកើនឡើង ៥,៩ភាគរយកាលពីឆ្នាំ២០២១ ដែលជាកំណើនខ្ពស់បំផុតក្នុងរយៈពេល ៤ ទសវត្សរ៍។ កំណើននេះកើតមានឡើង បន្ទាប់ពីបាន ធ្លាក់ចុះ ៣,១ភាគរយនៅឆ្នាំ២០២១ ដែលជាការធ្លាក់ចុះអាក្រក់បំផុតគិតចាប់ពីមានវិបត្តិហិរញ្ញ វត្ថុកាលពីទសវត្សរ៍ឆ្នាំ១៩៣០មក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕