(សិង្ហបុរី)៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយយប់ថ្ងៃពុធនេះ គឺបានបញ្ជាក់ថាប្រទេសសិង្ហបុរីបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន៤,៨៣២ករណីបន្ថែម ទៀត គិតត្រឹមថ្ងៃពុធ ទី២៦ ខែមករា ឆ្នាំ២០២២ម្សិលមិញនេះ។
ក្នុងចំណោមករណីឆ្លងខាងលើមាន២៧២នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសនៅត្រឹម៨៥០នាក់ដដែល ដោយពុំមានករណីស្លាប់ថ្មី ត្រូវបានរាយការណ៍នៅថ្ងៃនេះទេ ខណៈករណីឆ្លងកូវីដ១៩សរុបកើនដល់ ៣២៧,៦០២ករណី៕