ដោយ ៖ ហ៊ុំ ធឿន
បរទេស ៖ ក្រុមហ៊ុនអាកាសចរណ៍អារ៉ាប់រួម ប្រកាសបញ្ជាទិញយន្តហោះអ៊ែរបឺសA350 ចំនួន៥០គ្រឿង ក្នុងតំលៃ១៦ពាន់លានដុល្លារក្រុមហ៊ុនអាកាសចរណ៍គ្រប់គ្រងដោយរដ្ឋ របស់ទីក្រុងឌូបៃប្រទេសអារ៉ាប់រួម បាន និយាយថា ក្រុមហ៊ុនបានដាក់ការបញ្ជាទិញ យន្ដហោះ Airbus A350 ចំនួន ៥០ គ្រឿង ដែល មានតម្លៃ ១៦ ពាន់លានដុល្លារ ក្នុងតម្លៃបញ្ជី។
ក្រុមហ៊ុនផលិតយន្តហោះឈានមុខគេ នៅលើពិភពលោក បានព្យាយាមដើម្បីទទួល បានការអនុម័តចុងក្រោយ សម្រាប់ការបញ្ជាទិញជាទឹកប្រាក់ជាង ៣០ ពាន់លានដុល្លារ ពីក្រុមហ៊ុនអារ៉ាប់រួម រយៈពេល ២ ឆ្នាំ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍មួយនេះ ត្អូញត្អែរ អំពីការពន្យារពេលផលិតកម្ម និងបញ្ហាដំណើរការ។
កិច្ចព្រមព្រៀងនេះ បានកត់សម្គាល់នូវកិច្ចព្រមព្រៀងចុងក្រោយ សម្រាប់យន្តហោះ A330 neo ចំនួន៤០គ្រឿង និងយន្ដហោះប្រភេទ A350 ចំនួន ៣០ គ្រឿង ដែលត្រូវបាន រងចាំ ចាប់តាំងពីដើមឆ្នាំនេះ។
ថ្លែងនៅពិព័រណទីក្រុងឌូបៃ នាយកប្រតិបត្តិក្រុមហ៊ុនអារ៉ាប់រួម លោក អាមេដ ប៊ីន សាអីដ អាល់ម៉ាកតូម បាននិយាយថា លោករំពឹងពីការដឹកជញ្ជូនយន្ដហោះប្រភេទ A350 ដំបូងគេ នៅឆ្នាំ ២០២៣ ។ ក្រុមហ៊ុនបាននិយាយថា កំពុងស្ថិតក្នុងការចរចារ ជាមួយក្រុម ហ៊ុន ប៊ូអ៊ីង លើការបញ្ជាទិញបណ្តោះអាសន្ន សម្រាប់យន្តហោះប្រភេទ787 Dreamliners របស់ក្រុម ហ៊ុនអាមេរិក ចំនួន៤០គ្រឿង៕