សេដ្ឋកិច្ចចិនកើនឡើងខ្ពស់បំផុតក្នុងរយៈពេលមួយទសវត្ស៍នៅឆ្នាំ២០២១


 (ប៉េកាំង)៖  យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ គឺសេដ្ឋកិច្ចរបស់ប្រទេសចិនបានស្ទុះងើបឡើង វិញក្នុងឆ្នាំ២០២១ ជាមួយនឹងកំណើន ល្អបំផុតក្នុងរយៈពេលមួយទសវត្សរ៍ ដោយសារការនាំចេញ រឹងមាំ ប៉ុន្តែមានសញ្ញានានាដែលបង្ហាញ ថា សន្ទុះសេដ្ឋកិច្ចកំពុងថមថយវិញដោយសារការធ្លាក់ ចុះការប្រើប្រាស់ និងការធ្លាក់ចុះវិស័យ អចលនទ្រព្យ ដែលតម្រូវឱ្យមានការគាំទ្រផ្នែកគោលនយោ បាយបន្ថែម។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យពីការិយាល័យស្ថិតិជាតិចិន (NBS) ថា សេដ្ឋកិច្ចចិនបានកើនឡើង ៨ភាគរយនៅឆ្នាំនេះ ដែលជាកំណើនខ្លាំងបំផុតគិតចាប់ពីឆ្នាំ ២០១១មក និងខ្ពស់ជាងការព្យាករដែលថាមានត្រឹមតែ ៨ភាគរយប៉ុណ្ណោះ។ អត្រានេះខ្ពស់ជាងទិសដៅរបស់រដ្ឋាភិបាលចិនដែលមានកម្រិតលើ ៦ភាគរយ និងខ្ពស់ជាងកំណើន ២,២ភាគរយដែលប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះសម្រេចបាននៅឆ្នាំ២០២០ ដែលជា កំណើនទាបបំផុតក្នុងរយៈបេល ៤៤ឆ្នាំ។

ទោះជាយ៉ាង កំណើនសេដ្ឋកិច្ចនៅត្រីមាសទី៤ បានកើនឡើងតែ ៤ភាគរយប៉ុណ្ណោះ តែខ្ពស់ជាង ការរំពឹងទុក។ កំណើននេះជាកំណើនទាបបំផុតគិតចាប់ពីត្រីមាសទី២ ឆ្នាំ២០២០មក។

ប្រទេសចិនកំពុងជម្នះបញ្ហានានាដូចជា ការប្រឹងទប់ស្កាត់កំណើនវិស័យអចលនទ្រព្យ និងការផ្ទុះជំងឺ កូវីដ-១៩ដោយអន្លើ ដែលអាចបង្កបញ្ហាដល់រោងចក្រ និងចង្វាក់ផ្គត់ផ្គង់។

លោក Ning Jizhe ប្រធានការិយាល័យ NBS បានថ្លែងថា៖ «នៅពេលនេះ សម្ពាធធ្លាក់ចុះលើ សេដ្ឋកិច្ចចិននៅតែមានទំហំធំ ហើយកណើនការងារធ្វើ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅ តែត្រូវបានរឹតត្បឹត»។ ទីផ្សារអចលនទ្រព្យរបស់ចិនបានថមថយក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈដែលនិយ័តករចាត់វិធានការកាត់បន្ថយកម្ចីដែលមានអត្រាការប្រាក់ខ្ពស់ ដែលជំរុញឱ្យមាន ការបរាជ័យសងបំណុលចំពោះក្រុមហ៊ុនជាប់បំណុលច្រើនមួយចំនួន។ ការវិនិយោគលើអចលនទ្រព្យបានធ្លាក់ចុះ ១៣,៩ភាគរយក្នុងខែធ្នូឆ្នាំមុន ដែលជាការធ្លាក់ចុះខ្លាំង បំផុតគិតចាប់ពីដើមឆ្នាំ២០២០មក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕