ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមបុណ្យផ្កា ប្រាក់រស្មីសាមគ្គី


រសៀលថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចូលរួមបុណ្យ ផ្កាប្រាក់រស្មីសាមគ្គី ដើម្បីប្រមូលបច្ច័យកសាងបង្ហើយសាលាវិបស្សនាធុរៈ នៅក្នុងបរិវេណមជ្ឈ មណ្ឌលវិបស្សនាធុរៈគរីនាគវ័ន (ហៅវត្តភ្នំសមាធិ) ស្ថិតនៅភូមិរាម ឃុំរាម ស្រុកព្រៃនប់។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា បុណ្យផ្កាប្រាក់រស្មីសាមគ្គី ដែលប្រារព្ធធ្វើនៅមជ្ឈមណ្ឌល វិបស្សនាធុរៈគរីនាគវ័ន (ហៅវត្តភ្នំសមាធិ) ស្ថិតនៅភូមិរាម ឃុំរាម ស្រុកព្រៃនប់ នាពេលនេះ គឺដើម្បី បង្ហើយសាលាវិបស្សនាធុរៈ មានទំហំទទឹង២១ម៉ែត្រ បណ្តោយ៣៩ម៉ែត្រ ដែលនៅខ្វះដំបូល និង ក្រាលការ៉ូបាត សម្រាប់ជាសម្បត្តិព្រះពុទ្ធសាសនា និងជូនសីលវន្ត សីលវតី្ត ពុទ្ធបរិស័ទ បានបំពេញ បុណ្យកុសល និងធ្វើការប្រតិបត្តិព្រះធម៌វិបស្សនាជាផ្លូវរំលត់ទុក្ខ និងជាផ្លូវឆ្ពោះទៅកាន់ឋានសួរគ៌ និងព្រះនិព្វាន។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បន្ថែមថា ក្រោមការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យគ្រប់រាជធានីខេត្ត ត្រៀម លក្ខណៈគិតគូររកកន្លែង ដើម្បីបូជាសពជនរួមជាតិរបស់យើង ដែលស្លាប់ដោយជំងឺកូវីដ-១៩។ ខ្ញុំព្រះករុណា ពិតជានៅចាំអនុស្សាវរីយ៍ក្នុងគ្រាដ៏លំបាក នៅពេលដែលព្រះរាជាណាចក្រកម្ពុជារបស់ យើង ក៏ដូចខេត្តព្រះសីហនុ រងនូវការរាតត្បាតដ៏ធ្ងន់ធ្ងរដោយជំងឺកូវីដ-១៩នាពេលកន្លងមក។ ក្នុងដំណាក់កាលដ៏លំបាកនោះ សម្រាប់ទីអារាមនានាមានឈាបនដ្ឋាន តែកន្លែងខ្លះមិនសាកសម ដោយទីធ្លារតូចចង្អៀត ឬមានលំនៅឋានប្រជាពលរដ្ឋនៅក្បែរច្រើន តែដោយសារមានការគិតគូរ ពីមន្ត្រីយើងខ្ញុំ ពិសេសមន្ទីរធម្មការ និងសាសនាខេត្ត បានជ្រើសរើសឈាបនដ្ឋានវត្តសមាធិនេះ ដែលមានលក្ខខណ្ឌសមស្រប អាចធ្វើការបូជាសពអ្នកស្លាប់ដោយជំងឺកូវីដ-១៩បាន។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ឯកឧត្តមបានដឹកនាំប្រតិភូ ចុះពិនិត្យទីតាំងឈាបនដ្ឋាននៅក្នុង បរិវេណវត្តសមាធិ និងបានស្នើសុំព្រះចៅអធិការវត្តដើម្បីបូជាសពជនរួមជាតិរបស់យើង ដែលស្លាប់ ដោយជំងឺកូវីដ-១៩ ហើយទឹកព្រះទ័យរបស់លោកគ្រូព្រះចៅអធិការបានសន្តោសចូលរួមជាមួយ រដ្ឋបាលខេត្តធ្វើឱ្យយើងខ្ញុំនៅចងចាំជានិច្ចនូវអ្វីដែលព្រះសង្ឃបានចូលរួមធ្វើឱ្យស្ថានភាពលំបាករបស់រដ្ឋបាលខេត្តនាពេលនោះត្រូវបានដោះស្រាយ។ ឯកឧត្តមអភិបាលខេត្ត សូមថ្វាយប្រគេនការ ថ្លែងអំណរគុណព្រះគ្រូចៅអធិការវត្ត គណៈកម្មាធិការវត្តសមាធិ ក្នុងរយៈពេលកន្លងមកបានចូល រួមយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត ដើម្បីដោះស្រាយកិច្ចការបានទាន់ពេលវេលា ដោយបានយក ឈាបនដ្ឋាននៅទីនេះសម្រាប់បូជាសពជនរួមជាតិរបស់យើងដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩។

រយៈពេលប៉ុន្មានខែកន្លងមក ព្រះគ្រូចៅអធិការវត្ត បានលើកឡើងចង់ធ្វើបុណ្យផ្កាប្រាក់រស្មីសាមគ្គី ដើម្បីប្រមូលបច្ច័យបង្ហើយសាលាវិបស្សនាធុរៈនៅទីនេះ ឯកឧត្តមក៏បានឆ្លើយតបថានៅពេល ស្ថានភាពកូវីដធូរស្បើយ យើងខ្ញុំនឹងគៀងគរសប្បុរសជន ដើម្បីចូលរួមក្នុងការកសាងបង្ហើយ។ ជាក់ស្តែងថ្ងៃនេះ យើងខ្ញុំក៏សូមថ្លែងអំណរគុណសប្បុរសជន និងពាណិជ្ជករចិន បានចូលរួមជួយ កសាងដំបូលព្រះវិហារ និងក្រាលការ៉ូ មានរាយនាមដូចខាងក្រោម៖

-ឯកឧត្តម សូ ជុងហួរ ប្រធានក្រុមប្រឹក្សាខេត្ត ចំនួន ១,០០០,០០០រៀល

-លោកជំទាវ គួច ចន្ថា សមាជិកក្រុមប្រឹក្សាខេត្ត ចំនួន ២០០,០០០រៀល

-លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត ចំនួន ២០០,០០០០រៀល

-លោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្ត ចំនួន ១០០,០០០រៀល

-លោក ស កក្កដា អភិបាលស្រុកព្រៃនប់ ចំនួន ១០០ ដុល្លាអាមេរិក

-លីស៊ីន គ្រុប ចំនួន១០,០០០ ដុល្លាអាមេរិក

-ថៅកែ យ៉ាង Royal YongLy ចំនួន១០,០០០ ដុល្លាអាមេរិក

-គ័រ ចុង ចំនួន១០,០០០ ដុល្លាអាមេរិក

-Chen Allen ចូលរួមកសាង ចំនួន៥,០០០ ដុល្លាអាមេរិក

-កាស៊ីណូ ហាវ ឆឹង ចំនួន ២,០០០ ដុល្លាអាមេរិក

-កាស៊ីណូ អាត្លង់ទិក ចំនួន ២,០០០ ដុល្លាអាមេរិក

-កាស៊ីណូ ហ្គោប៊ូអ៉ីស ចំនួន ២,០០០ ដុល្លាអាមេរិក

-ស៊ិន ចុង ចំនួន ២,០០០ ដុល្លាអាមេរិក

-លោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត ចំនួន ១០០ ដុល្លាអាមេរិក

-លោកប្រធានមន្ទីរសង្គមកិច្ច និងអតីតយុទ្ធជន ចំនួន ១៧៥,០០០រៀល

-ទីចាត់ការហិរញ្ញវត្ថុ ចំនួន ១,០០០,០០០រៀល

-មន្ទីរពាណិជ្ជកម្មខេត្ត ចំនួន ៥០ ដុល្លាអាមេរិក ព្រមទាំងថវិកាពីសប្បុជនជាច្រើននាក់ទៀត។

ឯកឧត្តមអភិបាលខេត្តបញ្ជាក់ថា ឯកឧត្តមនឹងចូលរួម កសាងបង្ហើយទាំងដំបូល និងក្រាលការ៉ូនៅ ទីនេះ ដើម្បីជាការតបស្នងចំពោះទឹកព្រះទ័យដ៏ល្អរបស់ព្រះតេជគុណព្រះចៅអធិការ ម្យ៉ាងជាការ ចូលរួមជាមួយការលះបង់របស់លោកយាយ លោកតាចំណុះជើងវត្ត ក្នុងរយៈពេលកន្លងមក នៅ ពេលជំងឺកូវីដគំរាមកំហែង ដោយរដ្ឋបាលខេត្ត បានយកកន្លែងនេះសម្រាប់បូជាសពអ្នកទទួល មរណភាពដិយសារជំងឺកូវីដ ដោយយើងមានកាតព្វកិច្ចរួមគ្នាត្រូវធ្វើការដោះស្រាយ៕