ព្រឹទ្ធសភា បើកសម័យប្រជុំលើកទី៨ នីតិកាលទី៤ នៅថ្ងៃទី០៦ ខែមករា ដោយមានរបៀបវារៈ ចំនួន៦

 (ភ្នំពេញ)៖  តាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខធិការដ្ឋានព្រឹទ្ធសភា ដែលទទួលបាន គឺ បញ្ជាក់ថា ព្រឹទ្ធសភា នៅថ្ងៃទី០៦ ខែ មករា ឆ្នាំ២០២២នេះ បើកសម័យប្រជុំលើក ទី៨ ព្រឹទ្ធសភា នីតិកាលទី៤ ក្រោមអធិបតីភាពរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធ សភាកម្ពុជា ដោយមានរបៀបវារៈចំនួន៦។

របៀបវារៈទាំង៦មានដូចខាងក្រោម៖

*១៖ ស្តាប់របាយការណ៍របស់គណៈកម្មាធិការអចិន្រ្តៃយ៍ ស្តីពីសកម្មភាពនិងលទ្ធផលការងាររបស់ ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៧ និងលើកទី៨ ព្រឹទ្ធសភានីតិកាលទី៤។
*២៖ ការប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី នីតិកាលទី៤ ជំនួស លោកជំទាវ ឱ សុខុម ដែលបានទទួលមរណភាព។
*៣៖ ការបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង សវនកម្ម ព្រឹទ្ធសភានីតិកាលទី៤។
*៤៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីសហគ្រាស ពាណិជ្ជកម្ម ។
*៥៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីវិធានពាណិជ្ជ-កម្ម និងបញ្ជីពាណិជ្ជកម្ម ។
*៦៖ ពិនិត្យ និងឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រម-ព្រៀង ពាណិជ្ជកម្មសេរី រវាងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ៕