ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម គ្រោងសាងសង់រោងចក្រផលិតអាគុយ នៅសហ រដ្ឋអាមេរិក

 (បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast គ្រោងនឹងសាងសង់រោងចក្រផលិតអាគុយ សម្រាប់រថយន្តអគ្គិសនី និងគ្រឿងបន្លាស់ផ្សេងៗ នៅសហរដ្ឋអាមេរិក ដែលវាជាផែនមួយនៃផែន ការណ៍យុទ្ធសាស្ត្រសម្រាប់វាយលុយទីផ្សាររថយន្តអគ្គិសនី នៅ សហរដ្ឋអាមេរិក។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ បានឱ្យ ដឹងថា ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast នឹងចាប់ផ្ដើមសង្វាក់ផលិត កម្មរថយន្តអគ្គិសនី នៅក្នុងរោងចក្ររបស់ខ្លួននៅសហរដ្ឋអាមេរិក នាពាក់កណ្ដាលឆ្នាំ ២០២៤ ហើយ ចំពោះ ផែនការ ផលិតអាគុយសម្រាប់រថយន្តអគ្គិសនីក៏អាចនឹងចាប់ផ្ដើមនៅពេលឆាប់ៗខាងមុខនេះផងដែរ។

លោកស្រី Le Thi Thu Thuy អគ្គនាយករងក្រុមហ៊ុន Vingroup ដែលជាមេធំរបស់ VinFast បានថ្លែងឱ្យដឹងថា «យើងនឹងសាងសង់រោងចក្រយក្សរបស់យើងនៅសហរដ្ឋអាមេរិក និងធ្វើវាឱ្យ ល្អបំផុតទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។ នៅដំណាក់កាលដំបូងនៃការផលិតរថយន្តគឺយើងបានសហការជាមួយនឹងដៃគូរផ្គត់ផ្គង់អាគុយ ប៉ុន្តែឆាប់ៗនេះយើងនឹងផលិតអាគុយដោយខ្លួនឯង ហើយផលិតវានៅលើទឹកដីអាមេរិកតែម្ដង»។

លោកស្រីបានបន្ថែមទៀតថា មានទីតាំងជាច្រើនដែលលោកស្រីបានទៅពិនិត្យហើយ ហើយនៅ ពេលនេះក៏មានទីតាំងមួយចំនួនដែល អាច បង្កើតរោងចក្របានផងដែរ ប៉ុន្តែនៅពេលនេះគឺកំពុង តែសិក្សាទៅលើលក្ខខណ្ឌផ្សេងៗ។

កាលពីខែធ្នូកន្លងទៅនេះ VinFast ក៏បានប្រកាសឱ្យដឹងផងដែរថា ខ្លួននឹងចាប់ផ្ដើមផលិតអាគុយ រថយន្តអគ្គិសនីនៅក្នុងប្រទេសវៀតណា ដែលជាទឹកដីកំណើតរបស់ខ្លួន ដើម្បីផ្គត់ផ្គង់សង្វាក់ផលិត កម្មរថយន្តអគ្គិសនីផ្ទាល់ខ្លួន និងបំពេញតម្រូវការទីផ្សារ ហើយក៏ទទួលបាន ការវិនិយោគទុន បន្ថែមរហូតដល់ ១៧៤លានដុល្លារអាមេរិក ដើម្បីពង្រីកសង្វាក់ផលិតកម្មផងដែរ៕