លោកជំទាវ ឧកញ៉ា សេង សុខុម និង ស្វាមី ព្រមទាំងកូនចៅ(ម្ចាស់ហាង ម្កុដពេជ្រ) បាននាំយកអំណោយ ផ្ទាល់ខ្លួនទៅ ចែកជូនដល់គ្រួសារ ក្រីក្រចំនួនជាង៥០គ្រួសារនៅក្រុងព្រះសីហនុ


  ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃអាទិត្យ ៧រោច ខែ មិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១នេះ  លោកជំទាវ ឧកញ៉ា សេង សុខុម និង ស្វាមី ព្រមទាំងកូនចៅ(ម្ចាស់ហាង ម្កុដពេជ្រ) បាននាំយកអំណោយ ផ្ទាល់ខ្លួនទៅ ចែកជូនដល់គ្រួសារ ក្រីក្រចាស់ជរា ក្មេងកំព្រា ជនពិកា ស្រ្តីមេម៉ាយ គ្មានទីពឹង ចំនួន៥៧គ្រួសារនៅក្នុង សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

    ថ្លែងក្នុងឱកាសនោះ លោកជំទាវ ឧកញ៉ា សេង សុខុម ក៏បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់ ក្រុម គ្រួសារ របស់ លោក ជំទាវ ដែលជានិច្ចកាល លោកជំទាវ និង ស្វាមី ព្រមទាំងក្រុមគ្រួសារ នៃ ហាង ម្កុដពេជ្រ ដែលមានទីតាំង នៅផ្លូវកែងកាច់ជ្រុងផ្សារធំថ្មី រាជធានីភ្នំពេញ  លោក តែង តែ  ធ្វើបុណ្យដាក់ទៀន ជូនគ្រួសារក្រីក្រខ្វះខាត មានដូចជា ចាស់ជរា កូមារកំព្រា ជនពិកា ស្ត្រីមេម៉ាយ គ្មានទីពឹងនៅគ្រប់ទីកន្លែង និង គ្រប់ខេត្តក្រុងទូទាំងប្រទេស ។

   លោកជំទាវឧកញ៉ា សេង សុខុម  បានផ្តាំផ្ញើបន្ថែមដល់ក្មួយៗ បងប្អូនកូនចៅនិង ប្រជាពលរដ្ឋទាំងអស់ ឲ្យប្រកាន់ខ្ជាប់នូវ អំពើល្អ  មានសីលធម៌ល្អ មានគុណធម៌ មានចរិយាធម៌ល្អ មានសេចក្តី ថ្លៃថ្នូរនៅក្នុង សង្គម។ សូមចៀសផុតពីគ្រឿងញៀន  គ្រឿ ងស្រ វឹង ពីការ ជួញ ដូរ មនុស្ស ។ ចៀសផុ តពីអំ ពើហិង្សាក្នុ ងគ្រួ សារ និងក្នុងស ង្គ ម និង រួមចំ ណែករ ក្សា ភូមិ ឃុំ មាន សុវ ត្ថិ ភាព ។

   លោក ជំទាវឧកញ៉ា សេង សុខុម សូមធ្វើការអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការណ៍របស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ ។ អំណោយដែល លោក ជំទាវឧកញ៉ា សេង សុខុម និង ស្វាមី (ម្ចាស់ហាង ម្កុដពេជ្រ)នាំយកមកចែកជូននៅពេលនេះ ក្នុង១គ្រួសារៗ ទទួលបាន ៖ អង្ករ ៥០ គ.ក្រ មី១កេស ត្រីខកំប៉ុង១០កំប៉ុង ទឹកស៊ីអ៊ីវ១យួរ កន្ទេលជ័របត់១ ឃីត មាន (មុង ភួយ សារ៉ុង ក្រម៉ា) អាវ រងារ១ ចានដែកបោកខោអាវ១ ចាន១ឡូត៍ ស្លាបព្រា១ឡូត៍ ឆ្នាំង១ បំពង់ទឹកក្តៅ១ រួមនិងថវិកា ៦ម៉ឺនរៀល ផងដែរ៕ ដោយមុន្នីដាន