(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌ មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៦នាក់, អ្នកជំងឺចំនួន ១១នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១នាក់ (ក្នុងនោះ ១នាក់អត់បានចាក់វ៉ាក់សាំង)។
សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារក ឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២០,៤៤០នាក់, អ្នកជាសះស្បើយសរុបចំនួន១១៦,៨៤៥ នាក់, ស្លាប់សរុបចំនួន៣,០០៧នាក់៕