ប្រមុខ WHO ព្រមានថាវិសមភាពវ៉ាក់សាំង នឹងអូសបន្លាយការឆ្លងរាតត្បាតកូវីដ-១៩


 (ហ្សឺណែវ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ២០២១ អោយដឹងថា​ ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានព្រមានថាការប្រញាប់ប្រញាលរបស់បណ្ដាប្រទេសអ្នកមាន ក្នុងការចាក់វ៉ាក់ សាំងបង្ការ COVID-19 ដូសជំរុញ គឺអាចនឹងធ្វើឱ្យមានវិសមភាពនៃការទទួលបានវ៉ាក់សាំងកាន់ តែខ្លាំង ដែលនឹងអូសបន្លាយការឆ្លងរាតត្បាតជំងឺមួយនេះ កាន់តែយូរផងដែរ។

លោក Tedros ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធសប្ដាហ៍នេះ ដោយទទូចឱ្យនៅតែបន្តរក្សាការផ្ដល់វ៉ាក់សាំងជាអាទិភាពដល់មនុស្ស ងាយរងគ្រោះ ជាជាងចាក់ វ៉ាក់សាំងបន្ថែម ឬដូសជំរុញដល់អ្នកដែលបានចាក់វ៉ាក់សាំងរួចហើយ។ លោកបន្ថែមទៀតថា ផែន ការចាក់វ៉ាក់សាំងដូសជំរុញរបស់បណ្ដា ប្រទេសអ្នកមាន អាចនឹងបង្កជាហានិភ័យអូសបន្លាយពេល ក្នុងការប្រយុទ្ធប្រឆាំងជាមួយ COVID-19៕