ក្រសួងពាណិជ្ជកម្ម បើកសន្និបាតបូកសរុបការងារពាណិជ្ជកម្ម ប្រចាំឆ្នាំ២០២១ និងដាក់ទិសដៅការ ងារឆ្នាំ២០២២


 (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ បានបើកសន្និបាតបូកសរុប លទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២១ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២២ រយៈពេល មួយថ្ងៃពេញ នៅទីស្ដីការក្រសួង។

សន្និបាតបើកនេះ រៀបចំធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួងពាណិជ្ជ កម្ម និងមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួង ជាច្រើនរូបទៀតផងដែរ។

គូសបញ្ជាក់ថា សន្និបាតនឹងរៀបចំបិទនារសៀលនេះ ក្រោមអធិបតីភាព ឯកឧត្តម អគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

សន្និបាតនេះបានប្រព្រឹត្តដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ដោយមានការចូលពីតំណាងមន្រ្តី ជាន់ខ្ពស់អន្តរក្រសួង វិស័យឯកជន និងស្ថាប័នពាក់ព័ន្ធសរុបចំនួនប្រមាណ ៥០០នាក់។

សន្និបាតនេះ ធ្វើ ឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលើសមិទ្ធផលការងារ ដែលក្រសួង សម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងទៅ ក៏ដូចជាពិភាក្សាពីបញ្ហាប្រឈម សំណូមពរនានា និងដើម្បីប្រមូលធាតុចូលពីវិស័យពាក់ព័ន្ធ សំដៅចងក្រង និងដាក់ចេញនូវទិសដៅការងារពាណិ ជ្ជកម្មឆ្នាំ២០២២ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕