(កំពង់ឆ្នាំង)៖ ឯកឧត្តម បណ្ឌិតសុភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធាន ក្រុមការងារថ្នាក់ជាតិចុះពង្រឹងខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បានចុះចែកអាវ រងាជូនដល់លោកមេឃុំទាំង៩ និងប្រជាពលរដ្ឋវ័យចំណាស់ៗនៅក្នុងស្រុកសាមគ្គីមានជ័យ ដោយមានការចូលរួមពី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងផងដែរ។
នៅក្នុងពិធីនេះ ឯកឧត្តម បណ្ឌិតសុភាចារ្យ អ៊ុក រ៉ាប៊ុន បានលើកឡើងថា ឆ្លងកាត់បរិបទជំងឺកូវីដ១៩ ជាជម្ងឺរាតត្បាតនៅក្នុងប្រទេសកម្ពុជាកន្លងមកនេះ ធ្វើឲ្យប្រជាពលរដ្ឋយើង និងកម្មករកម្មការិនីមួយ ចំនួនបាត់បង់ការងារ បាត់បង់មុខរបរចិញ្ចឹមជីវិត ព្រោះតែខ្លាចការឆ្លងរាលដាលជំងឺកូវីដ១៩។
ក្នុងសភាពការណ៍នេះ ប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការទប់ស្កាត់ការរាលដាលឆ្លង ជំងឺកូវីដ១៩ គឺ «៣កុំ និង៣ការពារ»។ ជាមួយគ្នានេះ នៅក្នុងតំបន់បិទខ្ទប់ប្រជាពលរដ្ឋដែលរងផល ប៉ះពាល់ដោយសារជំងឺកូវីដ១៩ ក៏បានទទួលអំណោយសង្គ្រោះពីប្រមុខរាជរដ្ឋាភិបាល មានស្បៀង អាហារ ថវិកា និងម៉ាស់អាកុលជែល ពិសេសគឺការចាក់វ៉ាក់សាំងការពារជូនដល់ប្រជាពលរដ្ឋ យើងផងដែរ។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ខាងលើនេះ សម្ដេចតេជោនាយកមន្ត្រី បានខិតខំខ្នះខ្នែងស្វះស្វែងទិញវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋជិត៩០ភាគរយ ក្នុងចំំណោមប្រជា ជន១៦លាននាក់ បានចាក់វ៉ាក់សាំង។ ការខ្នះខ្នែងជួយសង្គ្រោះជីវិតប្រជាពលរដ្ឋខាងលើនេះ គឺជាសំណាងប្រជាពលរដ្ឋកម្ពុជាយើងខណៈដែលនៅលើពិភពលោកប្រទេសមួយចំនួនគ្មានវ៉ាក់សាំងចាក់ដូចនៅកម្ពុជាឡើយ និងបច្ចុប្បន្ននេះប្រជាពលរដ្ឋទាំងនោះ កំពុងរងគ្រោះឆ្លង និងស្លាប់ដោយ សារជំងឺកូវីដ១៩ជារៀងរាល់ថ្ងៃ។
ក្រោយពីទប់ស្កាត់ជំងឺកូវីដ១៩បានជោគជ័យ ប្រមុខរាជរដ្ឋាភិបាល ក៏បានប្រកាសបើកប្រទេសឡើង វិញ ហើយកាលពីថ្ងៃទី១៨ ខែធ្នូ សម្ដេចតេជោ បានសម្ពោធដាក់ឱ្យប្រើប្រាស់ពហុកីឡដ្ឋាន មរតកតេជោនៅទីក្រុងភ្នំពេញ និងកាលពីថ្ងៃទី២០ ខែធ្នូនេះ សម្ដេចតេជោ បានប្រកាសបិទព្រឹត្តិ ការណ៍សហគមន៍កុម្ភៈ២០ ដែលក្នុងព្រឹត្តិការណ៍នេះជម្ងឺកូវីដ១៩ បានឆ្លងមកប្រជាពលរដ្ឋក្នុងកម្ពុជា សរុបចំនួន ១៤,៤០២៣នាក់ និងស្លាប់សរុបចំនួន៣,០០៥នាក់។
ដោយឡែកតាមការអំពាវនាវរបស់សម្ដេចតេជោ នៅក្នុងខែរងានេះ ឯកឧត្តម បណ្ឌិតសុភាចារ្យ អ៊ុក រ៉ាប៊ុន ក៏បានទិញអាវ រងាចែកជូនដល់មេឃុំទាំង៩ នៅក្នុងស្រុកសាមគ្គីមានជ័យ ដើម្បីចែកចាយ ជូនដល់មនុស្សវ័យចំណាស់ៗ នៅគ្រប់មូលដ្ឋាន ដែលគាត់មានសុខភាពមិនល្អ អាចនឹងមានជំងឺផ្ដា សាយដែលនេះគឺជាការគិតគូនិងយកចិត្តទុកដាក់របស់សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលរបស់យើង។ ដូច្នេះការចែកជូនអាវរងារនេះ គឺមិនបានចែកគ្រប់គ្នាទូទៅនោះទេ ដោយលោកបណ្ឌិត សូម ប្រជាពលរដ្ឋមានការយោគយល់អធ្យាស្រ័យ។ នៅក្នុងឱកាសនេះដែរលោកបណ្ឌិតក៏បានចែកអាវរងាក្នុងមួយឃុំៗ១គីបធំ និងចែកជូន ប្រជាពលរដ្ឋ និងអាជ្ញាធរឃុំដែលចូលរួមក្នុងកម្មវិធីចំនួន២០៩នាក់ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២ម៉ឺនរៀលសម្រាប់ជាសោហ៊ុយធ្វើដំណើរទៅមូលដ្ឋានវិញផងដែរ៕