(អាមេរិក)៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានឱ្យដឹងថាលោកនឹងបង់ពន្ធនូវ ទឹកប្រាក់ប្រមាណជាង ១១ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំនេះ ដែលវាជាការបង់ប្រាក់ដ៏ច្រើនបំ ផុត និងមិនធ្លាប់មានសម្រាប់ជនជាតិអាមេរិក នៅ ក្នុង ប្រវត្តិសាស្ត្រ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា កាលពីសប្ដាហ៍មុន សមាជិកព្រឹទ្ធមកពីគណបក្សប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក លោក Elizabeth Warren បានបង្ហោះសារនៅលើ បណ្ដាញសង្គម Twitter ថា លោក Musk គួរតែបង់ ប្រាក់ និងបញ្ឈប់ ការគេចវេស ឬអំពាវនាវឱ្យអ្នកដទៃធ្វើដូចខ្លួនដើម្បីគេចវេស ពីការបង់ពន្ធ។
ជាលើការឆ្លើយតប កំពូលមហាសេដ្ឋីរូបនេះបានបង្ហោះសារនៅលើ Twitter ថាលោកនឹងបង់ពន្ធ ប្រមាណជា ១១ពាន់លានដុល្លារអាមេរិក ខណៈប៉ុន្មានសប្ដាហ៍ចុងក្រោយនេះលោកបានលក់ភាគ ហ៊ុននៅក្នុងក្រុមហ៊ុន Tesla ដោយ ទទួល បានប្រាក់រហូតដល់ជិត ១៤ពាន់លានដុល្លារអាមេរិក។
សូមបញ្ជាក់ផងដែរថា ថ្មីៗនេះវិនិយោគិនរបស់ក្រុមហ៊ុន Tesla មួយរូបគឺលោក David Wagner ដាក់ពាក្យប្ដឹងក្រុមហ៊ុនផលិតរថយន្ត អគ្គិសនីមួយនេះជុំវិញការបង្ហោះសាររបស់លោក Musk ក្នុង ការស្ទង់មតិលក់ហ៊ុន ចំនួន ១០ភាគរយ៕