(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌ មានថា នៅថ្ងៃនេះមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ ខណៈរកឃើញអ្នកឆ្លងកូវីដថ្មី ចំនួន៤នាក់, អ្នកជំងឺចំនួន១២នាក់ជាសះស្បើយ។
សូមបញ្ជាក់ថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារក ឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២០,៤២៧នាក់, អ្នកជាសះស្បើយសរុបចំនួន១១៦,៨១៥ នាក់, ស្លាប់សរុបចំនួន៣,០០៥នាក់៕