(សិង្ហបុរី)៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន CNAអោយដឹងថា ប្រទេសសិង្ហបុរី បានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ថ្មីៗចំនួន ២៥៥ករណីបន្ថែមទៀត គិតត្រឹមថ្ងៃត្រង់ថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១ ក្នុងនោះមាន៦៧នាក់ជាករណីនាំចូល។
សម្រាប់រយៈពេលដូចគ្នានេះ ប្រទេសអាស៊ានមួយនេះក៏បានរកឃើញអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏ កាចសាហាវនេះ៣នាក់បន្ថែមទៀតផងដែរ ដែលនាំឲ្យចំនួនអ្នកស្លាប់សរុបនៅទូទាំប្រទេសកើន ដល់៨១៣នាក់ ខណៈករណីឆ្លងកូវីដ១៩នៅទូទាំងប្រទេសកើនដល់ ២៧៥,៩១០ករណី។
ករណីឆ្លងថ្មីប្រចាំថ្ងៃនៅថ្ងៃនេះគឺមានការថយចុះបន្តិចថែមទៀត បើប្រៀបធៀបនឹងតួលេខឆ្លង ប្រចាំថ្ងៃដែលបានរាយការណ៍ កាលពីថ្ងៃសៅរ៍កន្លងទៅនេះដែលមានចំនួន២៧១ករណី៕