(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា រៀបចំសន្និសីទអន្តរជាតិស្តីពី «បរិបទថ្មីនៃទំនាក់ទំនងរវាង អាស៊ាន និងសាធារណរដ្ឋកូរ៉េ» រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នៅរាជបណ្ឌិត្យសភាកម្ពុជា។ សន្និសីទនេះ គឺធ្វើឡើងតាមរយៈការចូលរួមដោយផ្ទាល់ និងតាម ប្រព័ន្ធវីដេអូពីចម្ងាយ។
ពិធីបើកសន្និសីទអន្តរជាតិនេះ បានធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម កិត្តិនីតិកោសលបបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី, លោក ផាក អ៊ឹងក្យឺង ឯកអគ្គរដ្ឋទូតសាធារណកូរ៉េប្រចាំកម្ពុជា, ឯកឧត្តម បណ្ឌិតសភារ្យ សុខ ទូច ប្រធានរាជ បណ្ឌិត្យសភាកម្ពុជា, លោកបណ្ឌិត ផាក អ៊ីងគុក ប្រធានវិទ្យាស្ថានជ័យសម្រាប់ការសិក្សាជាន់ខ្ពស់ នៃសាធារណរដ្ឋកូរ៉េ ព្រមទាំងថ្នាក់ដឹកនាំរាជបណ្ឌិត្យសភា និងអ្នកជំនាញមួយចំនួនទៀតផង។
សាធារណរដ្ឋកូរ៉េ បានភ្ជាប់ទំនាក់ទំនងជាមួយអាស៊ានកាលពីឆ្នាំ១៩៨៩ ក្នុងនាមជាដៃគូសន្ទនាតាម វិស័យ។ ចាប់តាំងពីពេលនោះមក អាស៊ាន និងសាធារណរដ្ឋកូរ៉េ បានសហការគ្នាទៅវិញទៅមកលើ វិស័យពហុភាគីគ្របដណ្តប់លើសសរស្តម្ភទាំង៣ នៃសហគមន៍អាស៊ាន។ ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានកូរ៉េ (AKFTA) ត្រូវបានចុះហត្ថលេខាក្នុងឆ្នាំ ២០០៩។ ទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ ត្រូវបបានលើកកម្ពស់ទៅជាភាពជាដៃគូយុទ្ធ សាស្ត្រនៅឆ្នាំ២០១០។ ស្ថានបេសកកម្មនៃសាធារណរដ្ឋកូរ៉េ ត្រូវបានបង្កើតឡើងនៅទីក្រុង ហ្សាកាតា ជាកន្លែងដែលលេខាធិការដ្ឋានអាស៊ានមានទីតាំងនៅទីនោះ ក្នុងខែតុលា ឆ្នាំ២០១២។ ស្ថានបេសកកម្មនេះ ទទួលខុសត្រូវក្នុងការជំរុញទំនាក់ទំនងអាស៊ាន-កូរ៉េ និងធ្វើឱ្យកិច្ចសហប្រតិបត្តិ ការរបស់ពួកគេកាន់តែស៊ីជម្រៅ។
ចាប់តាំងពីឆ្នាំ២០១៩ អាស៊ាន គឺជាដៃគូពាណិជ្ជកម្មធំទី២ របស់សាធារណរដ្ឋអាស៊ាន និងជាទិស ដៅនៃការវិនិយោគផ្ទាល់ពីបរទេស។ សម្រាប់អាស៊ាន កូរ៉េ គឺជាដៃគូពាណិជ្ជកម្មធំជាងគេលំដាប់ ទី៥៕