(ម៉ានីល)៖ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់ថា មនុស្សរាប់ពាន់នាក់ នៅក្នុងប្រទេសហ្វីលីពីន បានភៀសខ្លួន ចេញពីផ្ទះសម្បែងរបស់ខ្លួនឯងជាបណ្ដោះអាសន្ន ទៅរកកន្លែងមានសុវត្ថិភាព ខណៈ ព្យុះទីហ្វុងដ៏ កំណាចមួយ កំពុងវាយប្រហារលើប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
បើតាមអាជ្ញាធរឧតុមនិយមហ្វីលីពីន ព្យុះទីហ្វុងរ៉ៃ (Rai) អាចនឹងបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ រួមទាំងគ្រោះទឹកជំនន់ ឬរអិលបាក់ដី ដោយវាអាចបក់បោកក្នុង ល្បឿនខ្យល់ ១៦៥គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ព្យុះដ៏កំណាចមួយនេះអាចនឹងបង្កើនល្បឿនបក់បោកដល់ទៅ ១៩៥គីឡូម៉ែត្រ ក្នុងមួយម៉ោង មុននឹងវា វាយប្រហារលើតំបន់ដីគោក នៅក្បែរដែនកោះ Siargao នៅរសៀលថ្ងៃ ព្រហស្បតិ៍នេះ ហើយទីប្រជុំកោះមួយភាគធំស្ថិតនៅតំបន់កណ្ដាល និងខាងត្បូង នៃប្រទេសហ្វីលី ពីន ក៏អាចនឹងរងការវាយប្រហារដោយព្យុះនេះដែរ។
សូមជម្រាបថា ប្រជាជនហ្វីលីពីន ច្រើនជាង ៤៥,០០០នាក់ត្រូវបានជម្លៀសចេញទៅកាន់កន្លែង មានសុវត្ថិភាព។ ហ្វីលីពីនគឺជាប្រទេសមួយដែលតែងតែ រងគ្រោះជាញឹកញប់ដោយខ្យល់ព្យុះ ទាំងធ្ងន់ ទាំងស្រាល ដោយក្នុងមួយឆ្នាំ មានព្យុះយ៉ាងហោចចំនួន២០ វាយប្រហារលើប្រទេសមួយ នេះ៕