(គូឡាឡាំពួ)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាល្ងាចថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១ អោយដឹងថា សាកសពមនុស្ស ១០នាក់ត្រូវបានស្រង់ចេញពីក្នុងទឹក និង មនុស្ស ២៩នាក់ទៀតកំពុងបាត់ខ្លួន ក្រោយទូកមួយគ្រឿងបានលិចនៅក្នុងដែនសមុទ្រ នៃរដ្ឋ ចូហរ (Johor) ភាគខាងត្បូងប្រទេសម៉ាឡេស៊ី។
នៅពេលនេះក្រុមសង្គ្រោះរបស់ប្រទេសម៉ាឡេស៊ី កំពុងតែបំពេញប្រតិបត្តិការ ដើម្បីស្វែងរកអ្នកបាត់ ខ្លួនទាំង ២៩នាក់ ខណៈមនុស្ស ២១នាក់ទៀតត្រូវបានជួយសង្គ្រោះ ឲ្យរួចផុតពីសេចក្តីស្លាប់ នៅ ក្រោយពេលទូកដឹកជនភៀសខ្លួនខុសច្បាប់សរុប ៦០នាក់នោះបានលិច និងអណ្តែតមកនៅលើ ឆ្នេរសមុទ្រ តាន់ចាំង បាឡាវ (Tanjung Balau) នៃរដ្ឋ Johor។
សូមជម្រាបថា គ្រោះថ្នាក់លិចទូកខាងលើនេះ បានកើតមានឡើងកាលពីវេលាម៉ោង ៤៖៣០នាទី ទាបភ្លឺថ្ងៃពុធនេះ ហើយប្រតិបត្តិការតាមស្វែងរកអ្នកបាត់ខ្លួន នៅតែកំពុងបន្តនៅឡើយ ដោយមាន ការចូលរួមពីយន្តហោះ និងនាវាល្បាតផងដែរ។ បើតាមមន្ត្រីសង្គ្រោះបន្ទាន់របស់ម៉ាឡេស៊ី គ្រោះ ថ្នាក់លិចទូកនេះបានកើតមានឡើង នៅពេលអាកាសធាតុមិនល្អ។ ដោយឡែក សម្រាប់ព័ត៌មាន បន្ថែមអំពីអត្តសញ្ញាណ នៃជនភៀសខ្លួនទាំងនោះ គឺមិនត្រូវបានបង្ហើបឲ្យដឹងនោះឡើយ៕