រដ្ឋសភាបន្តពិភាក្សា និងអនុម័តលើសន្ធិសញ្ញាបំពេញបន្ថែមកំណត់ព្រំដែនកម្ពុជា វៀតណាម

ភ្នំពេញ ៖ សម្តេចអគ្គមហពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រឹកថ្ងៃទី៤ វិច្ឆិកា នេះ បានដឹកនាំសម័យ ប្រជុំបន្តលើកទី៣ នីតិកាលទី៦ នៃរដ្ឋសភា ដោយមានរបៀបវារៈចំនួន៥ ក្នុងនោះក៏មានសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនកម្ពុជា វៀតណាមផងដែរ។

របៀបវារៈទាំងណោះ រួមមាន៖ ១-ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ ឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

២-ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ ស្ដីពីការអនុម័ត យល់ព្រមលើកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិនស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការ កិបកេងបន្លំពន្ធពាក់ពន្ធ័នឹងពន្ធលើប្រាក់ចំណូល។
៣-ការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើពិធីសារទី២ ស្ដីពីការកំណត់ច្រកទ្វារព្រំដែនឆ្លងកាត់នៃកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្ដីពីកិច្ចសម្របសម្រួលការដឹកជញ្ជូនទំនិញឆ្លងកាត់។

៤-ការពិភាក្សា និងអនុម័តសេចក្ដីព្រាង ច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ានស្ដីពីពាពិជ្ជកម្មតាមប្រពន្ធ័អេឡិចត្រូនិក និងទី៥-ការពិភាក្សា និងអនុម័តសេចក្ដីព្រាងការអនុម័តយល់ព្រមអោយព្រះរាជាណាចក្រកម្ពុជាចូលជាសមា ជិកនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌស្ដីពីការបង្កើតសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្ដរជាតិ៕