ប្រទេសសិង្ហបុរី និងកូរ៉េខាងត្បូង បញ្ចប់ការពិភាក្សាស្តីពីកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល


 (សិង្ហបុរី)៖  យោងតាមកាសែត Channel News Asiaបានបញ្ជាក់ គឺ អាជ្ញាធរសិង្ហបុរីបានឱ្យ ដឹងនៅថ្ងៃពុធថា កិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលថ្មីមួយរវាងប្រទេសសិង្ហបុរី និងកូរ៉េខាងត្បូង នឹង ផ្តល់លទ្ធភាពឱ្យមានលំហូរទិន្នន័យឆ្លងព្រំដែនកាន់តែរលូន និងកសាងបរិយាកាសឌីជីថលប្រកប ដោយការទុកចិត្ត និងមានសុវត្ថិភាពសម្រាប់អាជីវកម្ម និងអ្នកប្រើប្រាស់។

កាសែត Channel News Asia បានរាយការណ៍ថា ក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្ម ក្រសួង ទូរគមនាគមន៍និងព័ត៌មាននិងអាជ្ញាធរអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានសារគមនាគមន៍របស់សិង្ហបុរី បានឱ្យដឹងក្នុងសេចក្តីប្រកាសព័ត៌មានរួមមួយដើម្បីប្រកាសពីការបញ្ចប់ការចរចានេះ។

សេចក្តីប្រាកសព័ត៌មាននេះបានឱ្យដឹងថា ប្រទេសទាំងពីរបានបញ្ចប់ការចរចាស្តីពីកិច្ចព្រមព្រៀង ភាពជាដៃគូឌីជីថលកូរ៉េ-សិង្ហបុរី (KSDPA) ហើយកិច្ចព្រមព្រៀងនេះនឹងជាកិច្ចព្រមព្រៀងសេដ្ឋ កិច្ចឌីជីថលទី៤ របស់សិង្ហបុរី ហើយជាកិច្ចព្រមព្រៀងទី១ជាមួយប្រទេសនៅអាស៊ី។

សេចក្តីប្រកាសព័ត៌មាននេះបានឱ្យដឹងថា៖ «កិច្ចព្រមព្រៀងនេះនឹងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងសេដ្ឋកិច្ចឌីជីថលកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ តាមរយៈការបង្កើតវិធាន និងបទដ្ឋានពាណិជ្ជកម្មឌីជីថលដែលត្រូវបានទន្ទឹងរង់ចាំ ដើម្បីលើកកម្ពស់សមត្ថភាពធ្វើការងាររួមគ្នារវាងប្រព័ន្ធឌីជីថលនានា»។

កាសែត Channel News Asia បានរាយការណ៍ទៀតថា អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និង ឧស្សាហកម្មសិង្ហបុរីលោក Tan See Leng និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូងលោក Yeo Han-koo បានប្រកាសរួមគ្នាពីការបញ្ចប់ការចរចានេះនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរួម គ្នាមួយនៅ ប្រទេសសិង្ហបុរីនៅថ្ងៃពុធនេះ។

លោក Tan បានថ្លែងថា៖ «កិច្ចព្រមព្រៀងនេះនឹងពង្រឹងការតភ្ជាប់ឌីជីថលរវាងសិង្ហបុរី និងសាធា រណៈរដ្ឋកូរ៉េ និងបន្ថែមចំណងសេដ្ឋកិច្ចដ៏រឹងមាំដែលមានរួចហើយរបស់យើង»