(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សម្តេចទើបនឹងអនុម័ត ឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញដល់កុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ទៅ១៨ឆ្នាំ ដោយចាប់ផ្តើមយុទ្ធនាការចាក់នៅខែមករា ឆ្នាំ២០២២ និងអនុវត្តតាមវិធីសាស្ត្រផ្ការីក ដូចចាក់មនុស្សចាស់ពីរាជធានីភ្នំពេញ និងខេត្តកណ្តាល។
ការប្រកាសបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសសម្ពោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» តម្លៃ១៨០លានដុល្លារ ស្ថិតកណ្តាលរាជ ធានីភ្នំពេញ របស់ក្រុមហ៊ុន ជីប ម៉ុង នៅព្រឹកថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ។
នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសយ៉ាងដូច្នេះថា៖ «អញ្ចឹងគ្រាន់តែរបៀបចាត់ចែង គឹហៅថា សិល្បៈដឹកនាំនៃការចាក់វ៉ាក់សាំងនេះក៏ត្រូវមានវិធីរបស់វា ខ្ញុំទើបនឹងអនុម័តពីម្សិលមិញ ឱ្យចាក់វ៉ាក់ សាំងដូសទី៣ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ទៅអាយុ១៨ឆ្នាំ ខែមករានេះ ត្រូវចាប់ ផ្តើមចាក់ហើយអនុវត្តតាមវិធីសាស្ត្រផ្ការីក ដូចមនុស្សចាស់ដែល មនុស្សចាស់រហូតមកដល់ពេល នេះចាក់បាន ៣លាននាក់ទៅហើយ រួចចាប់ផ្តើមចាក់ចេញពីភ្នំពេញដដែល ហើយកម្រិត៤ ទៅ៦ ខែ»។ អញ្ចឹងគឺគណៈកម្មការ គណៈអចិន្ត្រៃយ៍ គណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធប្រយុទ្ធ ប្រឆាំងជាមួយជំងឺកូវីដ បានស្នើសុំខ្ញុំអនុម័តឱ្យចាក់ គឺចំនួនកុមារប្រមាណជាង២លាននាក់ ប៉ុណ្ណឹង ទេ នៅទូទាំងប្រទេស ប៉ុន្តែ សម្រាប់ទីក្រុងភ្នំពេញមួយ និងខេត្តកណ្តាលមានកុមារមិនច្រើនទេ ប្រហែលមានតែជាង២៣ម៉ឺននាក់ទេ ហើយក៏មិនចាំបាច់ប្រើកម្លាំងពេទ្យធំទេ ដើម្បីបង្កើតភាពសាំ នៅក្នុងសហគមន៍មួយយើងបើកសាលារៀនកន្លងទៅអត់ទាន់ឃើញមានបញ្ហាទេ»។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា វត្តមានវ៉ាក់សាំងកូវីដ១៩ ដែលរាជរដ្ឋា ភិបាលបានខិតខំប្រឹងប្រែងស្វែងកដើម្បីចាក់ជូនប្រជាជន គឺបានទប់ស្កាត់ការស្លាប់គរជើងគ្នាដែលបង្កឡើងដោយជំងឺកូវីដ១៩ ខណៈបណ្តាប្រទេសមួយ ចំនួនមានប្រជាជនបានស្លាប់បាត់បង់ជីវិតដោយសារតែជំងឺកូវីដ១៩នេះ។
«ហើយសង្ឃឹមថា ប្រជាពលរដ្ឋរបស់យើងនឹងយោគយល់ ហើយអ្វីដែលខ្ញុំសប្បាយចិត្តជាងគេ គឺភាព ក្លាហានរបស់កុមារ និងយុវវ័យ ដែលពួកគេបានសម្រុកទៅចាក់វ៉ាក់សាំងដោយគ្មានការភ័យខ្លាច ហើយក្លាហានមានរបៀបរៀបរយ ដែលគួរឱ្យសសើរ គួរឱ្យគោរព»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ភាពក្លាហានរបស់កុមារ និងយុវវ័យដែលនាំគ្នាទៅ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ ក៏ព្រោះតែពួកគេបានមើលឃើញជីដូន ជីតា ឪពុក ម្តាយ បងៗ របស់ខ្លួនសម្រុកទៅចាក់វ៉ាក់សាំងដោយភាពរីករាយ ដូច្នេះ កុមារ និងយុវវ័យទាំងនេះ គឺមាន ភាព ក្លាហាន និងមានទំនុកចិត្តកាន់តែខ្លាំងថែមទៀតលើការចាក់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បី បង្កើតភាពសាំនៅរាងកាយរបស់ពួកគេជាដើម៕