(ពោធិ៍សាត់)៖ ឯកឧត្តម ជាវ តាយ ខេត្តពោធិ៍សាត់ បានឱ្យអង្គភាពសាខាពន្ធដាខេត្ត ត្រូវរៀបចំ តារាង ឧបសម្ព័ន្ធថ្មី បញ្ជូនទៅក្រុងស្រុកទាំងអស់ ហើយក្រុងស្រុកនីមួយៗ ត្រូវហៅឃុំសង្កាត់ប្រជុំ ឡើងវិញ ដើម្បីបញ្ជាក់អំពីពន្ធប្រថាប់ត្រា ដែលបានកែសម្រួលឱ្យបានច្បាស់លាស់ ចៀសវាងមិន បានផ្ទៀងផ្ទាត់គ្នានាំឱ្យមានការប្រកែកគ្នា។
ឯកឧត្តម អភិបាលខេត្ត បានឱ្យដឹងថា ការកំណត់ពន្ធថ្មីនេះ ក្រោយពីសាខាពន្ធដារខេត្ត រៀបចំឯក សារហើយ ខេត្តនឹងចុះហត្ថលេខាបញ្ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើការសម្រេចឯក ភាព ទៅលើអ្វីដែលមានក្នុង កិច្ចប្រជុំនេះ។
ការណែនាំបែបនេះរបស់ឯកឧត្តម ជាវ តាយ បានធ្វើឡើងនៅក្នុងឱកាស ដែលលោកបានដឹកនាំកិច្ច ប្រជុំពិភាក្សា និងវាយតម្លៃថ្លៃអចលនទ្រព្យប្រចាំឆ្នាំ សម្រាប់គិតអត្រាពន្ធលើការផ្ទេរកម្មសិទ្ធិ នៅទូ ទាំងខេត្តពោធិ៍សាត់ នៅអង្គភាពសាខាពន្ធដារខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ។
ឯកឧត្តម ជាវ តាយ បានលើកឡើងថា «យើងជួបប្រជុំគ្នាថ្ងៃនេះ ដើម្បីពិនិត្យអំពីតម្លៃដី នៅក្នុងភូមិសា ស្ត្រនីមួយៗ តាមទីប្រជុំជន ដែលអង្គភាពសាខាពន្ធដាខេត្តយើង បានលើកសំណើរមករដ្ឋបាលខេត្ត ជាពិសេសដើម្បី កំណត់សារឡើងវិញ នូវតម្លៃសវៈនករ ដើម្បីកំណត់យកពន្ធប្រថាប់ត្រានៅពេល ខាងមុខនេះ និងពន្ធផ្សេងៗទៀត ដែលពាក់ព័ន្ធនឹងអចលនៈទ្រព្យ។ កិច្ចការទាំងនេះ ពិតសំខាន់ ណាស់បើយើងវាយតម្លៃមិនត្រូវ ធ្វើឱ្យប្រឈមទៅនឹងប្រជាពលរដ្ឋ បើតម្លៃសមរម្យទីផ្សារដែល អាចទទួលយកបាន វាជាការប្រមូល ដើម្បីជួយដល់ថវិកាជាតិ»។
នាឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត បានឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា តែងតែលើកឡើងជារឿយៗ ឱ្យតាមបណ្ដាខេត្ត ត្រូវខិតខំប្រមូលពន្ធតាមរយៈអង្គភាព សាខាពន្ធដារ សាខាគយ និងរដ្ឋាករខេត្ត និងប្រភពផ្សេងៗមួយចំនួនទៀត ដើម្បីយកមកអភិវឌ្ឍ ខេត្ត។ ឯកឧត្តម ជាវ តាយ បានគូសបញ្ជាក់ថា៖ «បើខេត្តមិនប្រមូលបានថវិកាច្រើនទេនោះ គម្រោង ប្រចាំឆ្នាំនីមួយៗ ដែលយើងការពារមិនទទួលបានជោគជ័យនោះទេ។ យើងត្រូវប្រមូលថវិកា លើ គ្រប់វិស័យ មិនថាតែផ្នែកអចលនៈទ្រព្យមួយទេ ហើយក៏មិនមែនមានន័យថា ទៅគៀបសង្កត់ប្រជា ពលរដ្ឋនោះដែរ ប៉ុន្តែយើងត្រូវឆ្លុះបញ្ចាំងអំពីការប្រមូលចំណូលនេះ ដើម្បីឱ្យទទួលបានជោគជ័យ យកមកអភិវឌ្ឍខេត្តទៅលើវិស័យផ្សេងៗ»។
មន្ត្រីជំនាញអង្គភាពសាខាពន្ធដារ បានលើកឡើង និងធ្វើបទបង្ហាញអំពីការកំណត់តម្លៃដី នៅតាម ទីប្រជុំជន និងតាមដងផ្លូវនានា ដែលត្រូវបង់ពន្ធប្រថាប់ត្រាប្រចាំឆ្នាំ ដោយមានមតិចូលរួមកែសម្រួល ពីលោកអភិបាលក្រុងស្រុក និងមេឃុំចៅសង្កាត់នីមួយៗផងដែរ។
ឆ្លៀងក្នុងឱកាសនោះ លោកអភិបាលខេត្ត បានអំពាវនាវដល់បណ្តាស្រុកជាប់ផ្ទៃទឹកបឹងទន្លេសាប រួមមានស្រុកក្រគរ ស្រុកកណ្ដៀង និងស្រុកបាកាន ត្រូវដាំដើមត្នោតនៅតាមព្រំប្រទល់ដីតំបន់៣ ទាំងអស់ តាមអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្ដេចតេជោ ហ៊ុន សែន និងឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឱ្យបានជាដាច់ខាត ដើម្បីការពារព្រៃលិចទឹក ក្នុងតំបន់បឹងទន្លេសាបយើងឱ្យនៅគង់វង្ស៕