(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នង ការដ្ឋាន នគរបាលជាតិ បញ្ជាក់ប្រាប់អោយដឹងថាយ៉ាងហោចណាស់ មានយានយន្តសរុបចំនួន ១,០៩៩ គ្រឿងទៀត ត្រូវបាននគរបាលទូ ទាំងប្រទេសត្រួតពិនិត្យ និងផាកពិន័យ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ ក្នុងនោះមានម៉ូតូ ៨៦៥ គ្រឿង និងរថយន្ត ២៣៤គ្រឿង។
បើតាមអ្នកនាំពាក្យ, គិតថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១៤ ខែធ្នូ ក្នុងឆ្នាំ២០២១នេះ នគរបាល ចរាចរណ៍ទូទាំងប្រទេសបានត្រួតពិនិត្យ និងផាកពិន័យយានយន្តសរុបចំនួន ២១៥,០៨៥គ្រឿង ក្នុងនោះមានម៉ូតូ ១៦២,១០០គ្រឿង និងរថយន្តគ្រប់ប្រភេទ ៥២,៩៨៥គ្រឿង។
បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក អត់ស្លាក់លេខ ទូរស័ព្ទដៃ លើសចំណុះ ស្រវឹង និងល្មើសសញ្ញាជាដើម។ ដោយឡែករថយន្តល្មើសល្បឿន ល្មើសសញ្ញា អត់ប័ណ្ណបើកបរ អត់ស្លាកលេខ បត់ជែង លើសចំណុះ ស្រវឹង ទូរស័ព្ទ អត់ខ្សែក្រវ៉ាត់ ឆៀក អាជី វកម្មជាដើម។ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា ការអនុវត្តតាមអនុក្រឹត្យលេខ៣៩ ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរ។ លោកបានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ ចរាចរ ណ៍យ៉ាងល្អប្រសើររយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាល ចរាចរណ៍ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់បំផុត៕