វៀតណាមបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «១៥,២២០ករណី» ក្នុងនោះទីក្រុងហូជីមិញ៩៩១ ករណី, ហាណូយ៨៣៧ករណី ព្រមទាំងស្លាប់ថ្មីចំនួន២៥២នាក់ទៀតក្នុងរបាយការណ៍ថ្ងៃអង្គារនេះ


(ហាណូយ)៖  តាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១បានបញ្ជាក់ថា ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះ បាន ប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៥,២២០ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ករណីឆ្លងថ្មីៗខាងលើជាករណីឆ្លងក្នុងស្រុកទាំងអស់។ ដោយឡែកទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រង សម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន៩៩១ករណី ខណៈរដ្ឋធានីហាណូយដែលជាចំណុចក្តៅទី២ បានរាយការណ៍ចំនួន៨៣៧ករណី។

ក្នុងរបាយការណ៍ថ្ងៃអង្គារនេះដែរ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន២៥២នាក់បន្ថែមទៀតផងដែរ។

សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុប នៅទូទាំងប្រទេសចំនួន ១,៤៤៣,៦៤៨នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,០៦០,៤៣៦ នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២៨,៣៣៣នាក់៕