អាមេរិកណែនាំប្រជាជន កុំឲ្យធ្វើដំណើរទៅកាន់ ប្រទេសនិងតំបន់មួយចំនួនបន្ថែមទៀត ដោយសារកូវីដ១៩


 (វ៉ាស៊ីនតោន)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១អោយដឹងថា មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺ (CDC) របស់សហរដ្ឋ អាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានចេញសេចក្ដីណែនាំ កុំឱ្យពលរដ្ឋ របស់ខ្លួនធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលី កោះហ្គ្រីនលែនរប ស់ដាណឺម៉ាក និងប្រទេសដែនកោះ ម៉ូរីសនៅអាហ្រ្វិកខាងកើត ដោយលើកឡើងពីការព្រួយបារម្ភអំពី ការកើនឡើងនៃករណីឆ្លងជំងឺ COVID-19 នៅប្រទេស-តំបន់ទាំងនោះ។

នៅថ្ងៃចន្ទសប្ដាហ៍នេះ CDC សហរដ្ឋអាមេរិក បានបញ្ចូលបន្ថែមប្រទេសអ៊ីតាលី និងម៉ូរីសទៅក្នុង កម្រិតប្រកាសអាសន្នលេខ៤ ដែលជាកម្រិតប្រកាសអាសន្នពីជំងឺ COVID-19 «ខ្ពស់បំផុត» ខណៈ ករណីឆ្លងនៃជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ កំពុងកើនឡើងនៅជុំវិញពិភពលោក។ នាពេលឥឡូវនេះ បញ្ជីប្រកាសអាសន្នរបស់ CDC សហរដ្ឋអាមេរិក មានប្រទេសចំនួន ៨៤ហើយ ដែលក្នុងនោះមានស្ទើរតែទាំងអស់ នៃបណ្ដាប្រទេសនៅក្នុងទ្វីបអឺរ៉ុប៕