ក្រសួងសុខាភិបាលបន្ត រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១២នាក់, ជាសះស្បើយ១៤នាក់, ស្លាប់ ចំនួន៣នាក់ (៣នាក់អត់បានចាក់វ៉ាក់សាំង)


 (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌ មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន១២នាក់, អ្នកជំងឺចំនួន១៤នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន៣នាក់ (ក្នុងនោះ៣នាក់អត់បានចាក់វ៉ាក់សាំង)។

សូមបញ្ជាក់ថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ កម្ពុជារក ឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១២០,៣៨២នាក់, អ្នកជាសះស្បើយសរុបចំនួន ១១៦,៧៣៤នាក់, ស្លាប់សរុបចំនួន២,៩៩២នាក់៕