កម្ពុជាចូលរួមក្នុងកិច្ចប្រជុំកំពូលកម្មន្តសាលកម្ម និងឧស្សាហូបនីយកម្មសកល «GMIS 2021» លើកទី៤ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម


 (អេមីរ៉ាតអារ៉ាប់រួម)៖ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សា ហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលកម្មន្តសាលកម្ម និងឧស្សាហូប នីយកម្មសកល (GMIS 2021) លើកទី៤ ដែលត្រូវបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម។

កិច្ចប្រជុំត្រូវបានប្រព្រឹត្តទៅក្រោមមូលបទ «ការតភ្ជាប់សង្គមឡើងវិញៈ ការកំណត់គោលបំណងឡើង វិញនូវឌីជីថលូបនីយកម្មសម្រាប់បរិយាប័ន្ន»។ ក្នុងនោះលោកកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី បាន ថ្លែងសុន្ទរកថា ក្នុងនាមជាតំណាងរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងបានរំលេចនូវភាពជោគ ជ័យក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា ដែលជាជំហានចម្បងដើម្បីសម្រេច បាននូវការស្តារសេដ្ឋកិច្ចរបស់កម្ពុជា និងបានគូសបញ្ជាក់ពីសក្តានុពលរបស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់គាំទ្រកម្មន្តសាល និងឧស្សាហូបនីយកម្មសកល ក្រោមមូលបទ ដែលបានលើកឡើងរបស់កិច្ចប្រជុំកំពូល។

នៅក្នុងកិច្ចប្រជុំកំពូលនោះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ក៏បានអញ្ជើញចូលរួម ជាវាគ្មិន ក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ «ស្ពានសម្រាប់គម្លាតហិរញ្ញប្បទានរបស់សហគ្រាសធុនតូច និង មធ្យម»។ កិច្ចពិភាក្សាត្រូវបានធ្វើឡើងដោយ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី បានរំលេច នូវការចាប់យកបច្ចេកវិទ្យាសម្រាប់ដោះស្រាយនូវបញ្ហាចំពោះមុខ ជាពិសេសការសម្របខ្លួនរបស់ កម្ពុជា ក្នុងការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយនវានុវត្តន៍សម្រាប់អាជីវកម្ម និងការអនុវត្តការងារ។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា ការជំរុញលទ្ធភាពទទួលបាន ហិរញ្ញប្បទាន ការបំបែករបាំងបច្ចេកវិទ្យា និងគន្លឹះក្នុងការរៀបចំគោលនយោបាយសម្រាប់រោងចក្រ សហគ្រាសធុនតូច និងមធ្យម គឺជាកិច្ចការចម្បងបន្ទាន់មិនអាចខ្វះបានសម្រាប់បរិបទកម្ពុជា និង ប្រទេសអភិវឌ្ឍតិចដទៃទៀត។ ក្នុងន័យនេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវា នុវត្តន៍ ក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី បាននិងកំពុងរៀប ចំច្បាប់គាំទ្រ និងជំរុញការផ្ទេរបច្ចេកវិទ្យា គោលនយោបាយស្តីពីការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម និងការពិចារណារៀបចំនូវគោលនយោបាយនវានុវត្តន៍ឧស្សាហកម្ម ដើម្បីពង្រឹងសក្តានុ ពលក្នុងការចាប់យក និងប្រើប្រាស់បច្ចេកវិទ្យា ប្រកបដោយបរិយាប័ន្នសម្រាប់កម្ពុជាក្នុងបរិបទ ឧស្សាហកម្មជំនាន់ទី៤។

នៅក្នុងកិច្ចប្រជុំកំពូលនោះ កម្ពុជាបានទទួលនូវការសាទរលើការគ្រប់គ្រងជំងឺកូវីដ-១៩ និងការឆ្ពោះ ទៅមុខយ៉ាងឆាប់រហ័ស តាមរយៈការងារដែលសម្រេចបាន និងកំពុងអនុវត្តសម្រាប់វិស័យឧស្សា ហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងឌីជីថល ក្រោយពីរាជរដ្ឋាភិបាលកម្ពុជាក្រោម ការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានកំណត់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាឆ្អឹងខ្នង/សសរស្តម្ភ មិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដើម្បីឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យយូរអង្វែងរបស់រាជរដ្ឋាភិបាលកម្ពុជាឆ្នាំ២០៣០ និង ២០៥០៕