សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ បានទទួលជួបធ្វើសវនការជាមួយ ឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ (PHANKHAM VIPHAVANH)នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។
ក្នុងនាមព្រឹទ្ធសភាកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការស្វាគមន៍ដ៏កក់ ក្តៅបំផុតចំពោះឯកឧត្តមនាយករដ្ឋមន្រ្តីនិងគណៈប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានា។ សម្តេចមានជំនឿជឿជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈ ប្រតិភូនាពេលនេះ ពិតជាបានរួមចំណែកយ៉ាងធំធេង ដល់ការពង្រឹង ពង្រីកនូវចំណងមិត្តភាព សាម គ្គីភាព និងសហប្រតិបត្តិការកាន់រឹងមាំ ដើម្បីជាគុណប្រយោជន៍សម្រាប់ប្រជាជន និងប្រទេស ទាំង ពីរ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ផនខាំ វីផាវ៉ាន់ បានសម្តែងនូវសេចក្តីរំភើបរីករាយ ដែលមាន ឱកាសជួបសវនាការជាមួយនឹងសម្តេចប្រធានព្រឹទ្ធសភា។ ឯកឧត្តមបាននាំការផ្តាំផ្ញើការសួរសុខទុក្ខពី ឯកឧត្តមប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ ជូនសម្តេចប្រធានព្រឹទ្ធសភា ព្រមទាំងអញ្ជើញសម្តេចប្រធានព្រឹទ្ធសភានិង លោកជំទាវនិងគណៈប្រតិភូព្រឹទ្ធសភាកម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវតាមពេលសមស្របណាមួយ។
ឯកឧត្តមនាយករដ្ឋមន្រ្តីបានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាជ្រាបថា នេះជាការបំពេញទស្សន កិច្ចលើកដំបូងបង្អស់បន្ទាប់ពីឯកឧត្តមបានកាន់ដំណែងជានាយករដ្ឋមន្ត្រី។ តាមរយៈការបំពេញ ទស្សនកិច្ចនាពេលនេះ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការរីចម្រើនរបស់ប្រទេសកម្ពុជា និងបានសម្តែងនូវការកោតសរសើរ និងការអបអរសាទរ ចំពោះការដឹកនាំដ៏ត្រឹមត្រូវរបស់ព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា បើទោះបីជាប្រទេសកម្ពុជា ជួបការលំបាកយ៉ាងណាក៏ដោយ ជាពិសេសការប្រយុទ្ធប្រឆាំង និងទប់ស្តាត់នឹងជំងឺកូវីដ-១៩ បានអនុវត្តន៍យ៉ាងល្អប្រសើរ។
ឯកឧត្តមនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលតែង តែជួយឧបត្ថម្ភគាំទ្រដល់ប្រទេសឡាវនាពេលកន្លងទៅ ជាពិសេសការជួយឧបត្ថម្ភក្នុងការទប់ ស្តាត់ជំងឺកូវីដ-១៩ ដោយបានផ្តល់ជំនួយជាវ៉ាក់សាំង២០ម៉ឺនដូស ហើយក្នុងជំនួបជាមួយនឹង សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន កាលពីម្សិលមិញនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់ វ៉ាក់សាំងចំនួន៥០ម៉ឺនដូសថែមទៀត និងជំនួយជាថវិការបស់រាជរដ្ឋាភិបាល និងពីសម្បុរសជនចំនួន ១៣លានដុល្លារអាមេរិក។
ឯកឧត្តមនាយករដ្ឋមន្រ្តីបានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាអំពីជំនួបរវាងឯកឧត្តមជាមួយនឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយបាន ពិភាក្សាគ្នាប្រកបដោយជោគជ័យ និងបានឯកភាពគ្នានូវចំណុចជាច្រើន។ ចំពោះបញ្ហាព្រំដែននៃប្រទេសទាំងពីរ រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងខិតខំឱ្យសម្រចជា ស្ថាពរក្នុងការបោះបង្គោលព្រំដែននៃប្រទេសទាំងពីរដើម្បីធ្វើយ៉ាងណាឱ្យព្រំដែននៃប្រទេសទាំងពីរក្លាយទៅជាព្រំដែនសន្តិសុខ សន្តិភាព និងការអភិវឌ្ឍ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាជន នៃប្រទេសទាំងពីរ ក្នុងការទំនាក់ទំនងគ្នាទៅវិញទៅមក និងទប់ស្កាត់បាតុភាពអវិជ្ជមានខុស ច្បាប់តាមព្រំដែន។
សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីសប្បាយរីករាយដោយបានឃើញចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រជាជននិងប្រទេសទាំងពីរ មានការរីក ចម្រើនជាលំដាប់ឈានដល់កម្រិតកំពូលគឺ “ភាពជាដៃគូជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរ អង្វែង”។
សម្តេចប្រធានព្រឹទ្ធសភាបានគូសបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជាបានគាំទ្រ និងលើកទឹកចិត្តចំពោះ រាល់គម្រោងនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ លើវិស័យសេដ្ឋកិច្ច សង្គម អប់រំ វប្បធម៌ ទេសចរណ៍និងការបង្កើនកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមូល ដ្ឋាននិងអង្គភាព នៅតាមបណ្តោយព្រំដែនដើម្បីថែរក្សាសន្តិសុខ ទប់ស្កាត់រាល់សកម្មភាពប្រឆាំងរបស់ពួកអមិត្ត អំពើភេរវកម្ម និងអំពើឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ។
សម្តេចប្រធានព្រឹទ្ធសភាបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាង ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ទាំងក្នុងក្របខ័ណ្ឌទ្វេរភាគី និងពហុភាគី ដូចជា៖ អន្តរសភា អាស៊ាន (AIPA) សហភាពអន្តរសភា (IPU) សភានិយាយភាសាបារាំង (APF) និងក្រុមសមាជិក សភាទទួលបន្ទុកតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម CLV ជាដើម។
សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណដល់រដ្ឋសភាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលបានគាំទ្រ និងចូលរួមកិច្ចប្រជុំ ”ភាពជាដៃគូសភាអាស៊ី-អឺរ៉ុបលើកទី១១” ដែលសភា កម្ពុជាជាប្រធានដឹកនាំប្រកបដោយជោគជ័យ។ ជាមួយនេះ សម្តេចបានស្នើរដ្ឋសភានៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ បន្តជួយគាំទ្រសភាកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត អន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ឆ្នាំ២០២២។សម្តេចប្រធានព្រឹទ្ធសភាបានឯកភាពចំពោះឯ កឧត្តមនាយករដ្ឋមន្រ្តីឡាវ ដែលបានលើកឡើងអំពីបញ្ហាព្រំដែនហើយព្រឹទ្ធសភាកម្ពុជាតែងតែគាំទ្រ និងលើកទឹកចិត្តឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរខិតខំដោះស្រាយបញ្ហាដែលនៅសេសសល់១៤%ទៀតនេះ ដើម្បីកសាងខ្សែព្រំដែននៃប្រទេសទាំងពីរឱ្យក្លាយទៅខែ្សព្រំដែនដែលមានសន្តិភាព ស្ថិរភាព មិត្តភាព និងមានការអភិវឌ្ឍ ដើម្បីទុកជាមរតកដ៏ថ្លៃថ្លាសម្រាប់កូនចៅទាំងជំនាន់នេះ និងជំនាន់ក្រោយ។
សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការអបអរសាទរ ចំពោះសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ដែលត្រូវបានមហាសន្និបាតអង្គការសហប្រជាជតិវាយតម្លៃថា បានឆ្លងផុតពី ប្រទេសដែលមានការអភិវឌ្ឍតិចតួច។ សម្តេចសូមជូនពរឱ្យសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្រេចបាននូវចក្ខុវិស័យប្រែ ក្លាយប្រទេស ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០៕