ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្នលើកឡើងថា គម្រោងចំណូលថវិកាថ្នាក់ជាតិ គ្រោងប្រមូលឲ្យបាន ២៣,៥ ទីលានរៀល សមមូលនឹងប្រមាណ ៥,៨ ប៊ីលានដុល្លារ ឆ្នាំ២០២២


ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ថវិកាឆ្នាំ ២០២២ មានគោលដៅប្រមូលចំណូលក្នុងប្រទេសថ្នាក់ជាតិឱ្យមានទំហំស្មើនឹង ២៣,៥ ទីលានរៀលសមមូលនឹងប្រមាណ ៥,៨ ប៊ីលានដុល្លារអាមេរិក, ត្រូវជា ១៨,៩% ន ផសស គឺមាន កំណើន ១៧,៧% ធៀបនឹងច្បាប់ឆ្នាំ២០២១។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា ថវិកាថ្នាក់ជាតិឆ្នាំ ២០២២ មានទិសដៅជាយុទ្ធសាស្ត្រ កំណត់ចំណាយចរន្តឱ្យស្ថិតក្នុង កម្រិតប្រមាណ ១៩,១ ទ្រីលានរៀល, សមមូលនឹងប្រមាណ ៤,៧ប៊ីលានដុល្លារអាមេរិក ត្រូវ ជា ១៥,៣៩% នៃ ផសស មានកំណើន ៩,៥% ធៀបនឹងច្បាប់ឆ្នាំ ២០២១។ ក្នុងនោះចំណាយលើបន្ទុកបុគ្គលិក ត្រូវបានគ្រោងប្រមាណ ៨,៦ ទ្រីលានរៀល, មាន សមាមាត្រស្មើនឹង ៤៥,៣% នៃចំណាយចរន្តថវិកាថ្នាក់ជាតិ,ត្រូវជា៦,៩៧% នៃផសស មាន កំណើន ១,០ % ធៀបនឹងច្បាប់ឆ្នាំ ២០២១ ។ ចំណាយបន្ទុកបុគ្គលិកនេះ ត្រូវបានគ្រោង ដោយ រក្សាកម្រិតប្រាក់បៀវត្ស មន្ត្រីរាជការស៊ីវិល និង កម្លាំងប្រដាប់អាវុធឆ្នាំ ២០២២ ស្មើ នឹងកម្រិតឆ្នាំ ២០២១ ដើម្បីសន្សំថវិកាសម្រាប់បន្ត ការងារអន្តរាគមន៍ផ្នែកសុខាភិបាល និងសង្គម ពិសេសគឺការ បង្កើនកញ្ចប់ថវិកាជួយជនក្រីក្រ (ក្រ១ និង ក្រ២) និងជនងាយ រងគ្រោះ ឱ្យបានដល់៩ខែ ជាបន្ត ទៀត នៅក្នុងឆ្នាំ២០២២។ ទន្ទឹមនេះ រាជរដ្ឋាភិបាល នឹងបន្តធានាបាននូវការបើកផ្តល់បៀវត្សជូន មន្ត្រីរាជការឱ្យបានទាន់ពេល គឺ ២ដង ក្នុង១ខែ ។ ចំពោះប្រាក់សោធននិវត្តន៍ ក៏ត្រូវបានគ្រោង ថវិកាចំនួន ៣០ ប៊ីលានរៀល សម្រាប់ការកាត់បន្ថយគម្លាតរបបសោធនរបស់និវត្តជន រវាងអ្នកចូល និវត្តន៍ចាស់ និង អ្នកចូលនិវត្តន៍ថ្មី ជូនដល់ និវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិល និង កងកម្លាំង ប្រដាប់អាវុធផងដែរ ។

ដោយឡែក ការចំណាយក្រៅបន្ទុកបុគ្គលិក ត្រូវបានគ្រោងប្រមាណ ១០,៥ ទ្រីលានរៀលមាន សមាមាត្រស្មើនឹង ៥៤,៧% នៃចំណាយចរន្តថវិកាថ្នាក់ជាតិ ត្រូវ ជា៨,៤២% នៃផសស, គឺមាន កំណើន ១៧,៨% ធៀបនឹងច្បាប់ឆ្នាំ ២០២១។ ការគ្រោងកើនឡើងនេះ គឺសម្រាប់ ការអនុវត្ត អាទិភាពចម្បង និង សំខាន់មួយចំ នួន រួមមាន៖ ការបន្តអន្តរាគមន៍ប្រយុទ្ធនឹងការរីករាល ដាលនៃ ជំងឺកូវីដ-១៩ ការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ-សង្កាត់ ការធ្វើជាប្រធានអាស៊ាន និង ជាម្ចាស់ ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ព្រមទាំង អាទិភាពមួយចំនួនទៀត។ ជាក់ស្តែង វិស័យសង្គមកិច្ចនៅតែត្រូវបានចាត់ទុកជាវិស័យ អាទិភាពទី ១ ដោយក្នុងនោះ អាទិភាព ចំណាយត្រូវបានផ្តោតទៅ លើ៖ ការបន្តគាំទ្រដល់ ការប្រយុទ្ធប្រឆាំងជំងឺកូវីដ- ១៩ ការបន្តលើក កម្ពស់គុណភាពសេវាសុខាភិបាល និង ការពង្រីក ការទទួលបានសេវាសុខាភិបាល ជាពិសេ ស សម្រាប់ប្រជាជនក្រីក្រ, ក្រុមជនងាយរងគ្រោះ, ស្ត្រី និង កុមារ តាមរយៈការបន្តគាំទ្រដល់កម្មវិធី មូលនិធិសមធម៌ និង ការវិនិយោគលើហេដ្ឋា រចនាសម្ព័ន្ធសុខាភិ បាល។ ពិសេស ការបន្តផ្តល់ កញ្ចប់ថវិកាប្រតិបត្តិការជូនដល់មន្ទីរពេទ្យបង្អែក និង មណ្ឌលសុខភាព ការបន្តគាំទ្រគោលនយោ បាយគាំពារសង្គម, ការបន្តគាំទ្រដល់ការ ពង្រីក ការទទួលបានសេវាអប់រំ និង ការលើកកម្ពស់គុណ ភាពអប់រំ ព្រមទាំងការអប់រំកាយ និងកីឡា ជា ពិសេស ការបន្តផ្តល់អាហារូបករណ៍ដល់សិស្សក្រីក្រ ការបង្កើនថវិកាដំណើរការសាលារៀន ការបន្តពង្រឹងសាលារៀនជំនាន់ថ្មី និង ការកសាងសាលា រៀន; ការគាំទ្រដល់ចំណាយប្រតិបត្តិការ មត្តេយ្យសហគមន៍ ការអភិវឌ្ឍជំនាញដែលឆ្លើយតបនឹង តម្រូវការទីផ្សារ ជា ពិសេស នៅក្នុង ការអភិវឌ្ឍវិស័យឧស្សាហកម្ម និង ការអភិវឌ្ឍវិស័យការងារ; ការការពារ និងអភិរក្សធនធាន ធម្មជាតិ ការអភិរក្ស និង ការអភិវឌ្ឍវប្បធម៌ជាតិ និង សុខដុមនីយ កម្មសាសនា ៕