(ឌូបៃ)៖ បន្ទាប់ពីបានចូលរួមក្នុងមហាសន្និបាតក្រុមប្រឹក្សាកីឡាអាស៊ី និងចុះហត្ថលេខាទទួលសិទ្ធ ធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ (The 5th Asian Youth Games 2029) រួចហើយ នៅព្រឹកថ្ងែទី២២ ខែវិច្ឆិកា ២០២១នេះ ប្រតិភូកម្ពុជាដឹកនាំ ដោយ ឯកឧត្តម ខុន និងឯកឧត្តម ឃួង ស្រេង បានឆ្លៀតឱកាសទៅទស្សនាទស្សនាការតំាង ពិព័រណ៍ពិភពលោក ២០២០ នៅទីក្រុងឌុយបៃ (Dubai Expo 2020 ក្រោមប្រធានបទ “Connecting Minds, Creating Future” ដែលផ្តោតលើជំនួញ និងទេសចរណ៍ជាផ្នែកមួយនៃ គំនិតផ្តួចផ្តើមក្នុងការងើបឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ១៩។
កម្ពុជាក៏បានចូលរួមផងដែរ ដោយបានរៀបចំជាព្រះពន្លាពិពណ៌កម្ពុជាមួយ ដោយគណៈកម្មការអន្តរ ក្រសួង ដែលមានក្រសួងពាណិជ្ជកម្ម ជាប្រធាន ក្រសួងទេសចរណ៍ ក្រសូងវប្បធម៌ ក្រសួងប្បធម៌ និងវិចិត្រសិល្បះ និងក្រសួងពាក់ពាន់នានា ដែលបានតុបតែងយ៉ាងល្អ គួរឲ្យទាក់ទាញ ក្រោម ប្រធានបទនិរន្តរភាព (Sustainability)។
ព្រិត្តិការណ៍ពពណ៌នេះត្រូវបានរៀបចំតាំងឡើងតាំងពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ (៦ខែ)និងមានការចូលរួមពីបណ្តាប្រទេស និងអង្គការអន្តរជាតិធំៗចំនួន១៩២។
តាមរបារយការណ៍មន្ត្រីយើងប្រចាំការ នៅពន្លាជាតិជាតិនោះថា មកដល់ពេលនេះពន្លាជាតិកម្ពុជា មានអ្នកទស្សនារាប់ម៉ឺននាក់ហើយទទួលបានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំងពីសំ ណាក់ភ្ញៀវអន្តរជាតិ ពិសេសប្រជាជនអារ៉ាប់តែម្តង៕