(កំពត)៖ នៅព្រឹកថ្ងៃ ពុធ ទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២១ នេះ រដ្ឋបាលខេត្តកំពត បានចុះអវត្តច្បាប់ ដោយរុះរើ របងរបស់លោក គឹម សោភ័ណ្ឌ(ហៅ តូច គឹមអាង) ជាមន្ត្រីនគរបាល នៃ ស្នងការដ្ឋាន នគរបាលខេត្ត កំពត បន្ទាប់ពី លោក គឹម សោភ័ណ្ឌ(ហៅ តូច គឹមអាង) បានចាក់ដីលុបប្រឡាយ ភ្លឺភ្លោះ និងធ្វើផ្លូវមិនមានច្បាប់អនុញ្ញាត បិទមិនឱ្យប្រជាពលរដ្ឋ ចេញ ចូលផ្ទះ ចេញចូលដី និងកាន់ កាប់ធ្វើផ្ទះ ធ្វើជាកម្មសិទ្ធិរបស់ខ្លួន ស្ថិតនៅភូមិកំពង់ត្រែង និងភូមិ ព្រៃត្នោត ឃុំកំពង់ត្រែង ស្រុក ទឹកឈូ ខេត្តកំពត ។
ការចុះអនុវត្តច្បាប់ ខាងលើនេះ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត កំពត ដើម្បីបើផ្លូវជូនបងប្អូនប្រជាពលរដ្ឋចំនួន៤២គ្រួសារបានប្រើប្រាស់ ចូលផ្ទះ ចូលដីរបស់ ខ្លួន បានជាធម្ម តាវិញ ។
កន្លងមកស្ថិតក្រោមរដ្ឋបាលរបស់អតីតអភិបាលកំពត ឯកឧត្តម ជាយ តាយ ក៏ធ្លាប់បានចេញលិខិត ជូនដំណឹងដល់ លោក គឹម សោភ័ណ្ឌ(ហៅ តូច គឹមអាង) ចំនួន៣ដងរួចមកហើយដែរ ដើម្បីអោយ បញ្ឃប់ការកាន់កាប់ ប្រើប្រាស់ ដីផ្លូវប្រឡាយដែលជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ តែហាក់ដូច ជាមិនមានប្រសិទ្ធភាពនោះទេ ទើបតែក្នុងពេលនេះ ក្រោមការដឹកនាំ របស់ឯកឧត្តម ម៉ៅ ធនិន ជា អភិបាលខេត្ត ដោយប្រើកណ្តាប់ដៃដែកចាត់ការទៅលើមន្ត្រីនគរបាលខាងលើនេះ ទើបមាន ប្រសិទ្ធ ភាព ដែលបានធ្វើអោយបងប្អូនប្រជាពលលរដ្ឋមានការសប្បាយរីករាយ អបអរសារទហ្នឹងលទ្ធផល នេះជាខ្លាំង។
បងប្អូនប្រជាពលរដ្ឋទាំង៤២គ្រួសារដែលធ្លាប់រងគ្រោះដោយទង្វើរបស់លោក គឹម សោភ័ណ្ឌ(ហៅ តូច គឹមអាង) សូមថ្លែអំណរគុណដល់ ឯកឧត្តម ម៉ៅ ធនិន ព្រមទាំងរដ្ឋបាលខេត្តកំពតទាំងមូល ដែលបានជួយរកដំណោះស្រាយជូនពួកគាត់ និងសូមជូនពរដល់ ឯកឧត្តម ម៉ៅ ធនិន សូមមានសុខ ភាពល្អ ជោគជ័យក្នុងការដឹកនាំខេត្ត ទទួលបានការស្រលាញ់ពីប្រជាពលរដ្ឋកាន់តែខ្លាំថែមទៀត៕