(កម្ពុជា)៖ យោងតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER ចេញផ្សាយបានអោយថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៣,៦៥០,០៣៣៤នាក់ហើយ ដែលកើនឡើងជិត៣ម៉ឺននាក់ បេីធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ២៨៥,២៣០នាក់ផងដែរ។
ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាង គេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេស ម៉ាទ្បេស៊ី។
របាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១៖
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២៥១,៤២៣នាក់ (ស្លាប់ ១៤៣,៤៨៥នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៨១៩,៣៤១នាក់ (ស្លាប់ ៤៥,៨០៨នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,៥៥៦,៨៦៥នាក់ (ស្លាប់ ២៩,៧៦៩នាក់)
* ថៃ ឆ្លងចំនួន ២,០៣០,៧០០នាក់ (ស្លាប់ ២០,១៤១នាក់)
* វៀតណាម ឆ្លងចំនួន ១,០៤៥,៣៩៧នាក់ (ស្លាប់ ២៣,២៧០នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៥១៤,៧១៦នាក់ (ស្លាប់ ១៨,៩៦៣នាក់)
* សិង្ហបុរី ឆ្លងចំនួន ២៤១,៣៤១នាក់ (ស្លាប់ ៦១២នាក់)
* កម្ពុជា ឆ្លងចំនួន ១១៩,៦៣៦នាក់ (ស្លាប់ ២,៨៧៦នាក់)
* ទ្បាវ ឆ្លងចំនួន ៥៦,៣២៤នាក់ (ស្លាប់ ១១០នាក់)
* ព្រុយណេ ឆ្លងចំនួន ១៤,២៩១នាក់ (ស្លាប់ ៩៦នាក់)៕