ឯកឧត្តម ទេសរដ្ឋមន្ត្រី មាស សុភា និងឯកឧត្តម ប្រាក់ សុវណ្ណ ចុះចែកអំណោយជូនពលរដ្ឋដែលមាន ជីវភាពខ្វះខាត១៥០គ្រួសារនៅស្រុកឆែប


 (ព្រះវិហារ)៖ នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ទេសរដ្ឋមន្ត្រី មាស សុភា ប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តព្រះវិហារ និងឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត ព្រះវិហារបានដឹកនាំក្រុមការងារនាំអំណោយចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១៥០គ្រួសារ ស្ថិតក្នុងវត្តទ្រីសុធារ៉ាម ភូមិសំបូរ ឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី មាស សុភា បានថ្លែងជម្រាបជូនប្រជាពលរដ្ឋពីចក្ខុវិស័យដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការអនុញាតឲ្យចាប់ផ្តើមធ្វើសកម្មភាពសេដ្ឋ កិច្ចពេញលេញឡើងវិញ ដើម្បីស្តារជីវភាពគ្រួសារ ក្រោយស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេស របស់កម្ពុជាមានការធូរស្រាល។

ឯកឧត្តម ក៏ថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ការពារខ្លួនពីជំងឺកូវីដ១៩ ដោយ អនុវត្តឲ្យបានទៀងទាត់តាមការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំ និង ៣ការពារ។

ដោយឡែក ឯកឧត្តម ប្រាក់ សុវណ្ណ បានថ្លែងណែនាំដល់អាជ្ញាធរក្រុង ស្រុក បន្តយកចិត្តទុកដាក់ ដោះស្រាយទំនាស់ជូនប្រជាពលរដ្ឋឲ្យមានតម្លាភាព និងយុត្តិធម៌ ដែលអាចទទួលយកបាន ពិសេស ត្រូវបន្តពង្រឹងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ពិសេសត្រូវបង្រ្កាបបទល្មើសល្បែង៉ីសង ខុសច្បាប់ ជល់មាន់ ឆ្នោត កន្ទុយលេខខុសច្បាប់ និងបទល្មើសគ្រឿងញៀន។

ចំពោះពលរដ្ឋដែលមានជីវភាពខ្វះខាត សូមរាយការណ៍មកអាជ្ញាធរមូលដ្ឋាន នោះអាជ្ញាធរស្រុក និងខេត្តនឹងជួយតាមលទ្ធភាពដែលអាចធ្វើទៅបាន ដោយមិនបណ្តោយឲ្យពលរដ្ឋណាម្នាក់ដាច់ពោះ ស្លាប់ដោយអត់ឃ្លាននោះទេ។

ឯកឧត្តម អភិបាលខេត្តព្រះវិហារ ក៏បានថ្លែងអំពាវនាវដល់ប្រជពលរដ្ឋត្រូវនាំកូនចៅដែលមិន ទាន់បានចាក់វ៉ាក់សាំង មកចាក់វ៉ាក់សាំងនៅមណ្ឌុលសុខភាពឲ្យបានគ្រប់ៗគ្នា ហើយតាមសម្តេច តេជោ បើនៅឆ្ងាយ ពិបាកធ្វើដំណើរមក សូមមន្ត្រីសុខាភិបាលទៅចាក់ដល់ផ្ទះតែម្តង និងត្រូវអនុវត្ត ៣កុំ ៣ការពារ ដើម្បីរៀនរស់ក្នុងបរិបទថ្មី គឺរៀនរស់ជាមួយកូវីដ-១៩ ដោយត្រូវរក្សាអនាម័យស្អាត ជានិច្ច ត្រូវលាងដៃជាមួយសាប៊ូ ឬជែលឲ្យបានញឹកញាប់ ពាក់ម៉ាស់ ឬក្រមានៅពេលមានមនុស្ស ច្រើន៕