សម្តេចតេជោ ហ៊ុន សែន សម្រេចបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីទទួលយកពលរដ្ឋអាហ្វហ្គានី ស្ថាន ដែលជាបុគ្គលិកអង្គការមូលនិធីអាស៊ី និងក្រុមគ្រួសារ មកស្នាក់នៅបណ្តោះអាសន្នក្នុង ប្រទេសកម្ពុជា

 (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសេចក្តីសម្រេចបង្កើតក្រុម ការងារចំពោះកិច្ច ដើម្បីទទួលយកពលរដ្ឋអាហ្វហ្គានីស្ថាន ដែលជាបុគ្គលិកអង្គការមូលនិធីអាស៊ី និងក្រុមគ្រួសារ មកស្នាក់នៅបណ្តោះអាសន្នក្នុងប្រទេសកម្ពុជា ដែលមានឯកឧត្តមសុខ ផល រដ្ឋ លេខាធិការ ក្រសួងមហាផ្ទៃ ជាប្រធាន និង ឯកឧត្តម គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយក ដ្ឋានអន្តោរប្រវេសន៍ ជាអនុប្រធានអចិន្ត្រៃយ៍ នេះបើយោងតាមសេចក្តីសម្រេច ដែល ទទួលបាន នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ៕