រដ្ឋាភិបាលអូស្ត្រាលី ប្រកាសពីការបោះទុនវិនិយោគថ្មីមួយលើបច្ចេកវិទ្យា កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់


 (កង់បេរ៉ា)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១បញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសពីការវិនិយោគហិរញ្ញវត្ថុថ្មីមួយ សម្រាប់ការ អភិវឌ្ឍបច្ចេកវិទ្យាដែលបំភាយឧស្ម័នផ្ទះកញ្ចក់ ឬឧស្ម័នកាបូនិកក្នុងកម្រិតទាបទៅកាន់ បរិយា កាស។

ការប្រកាសពីការវិនិយោគហិរញ្ញវត្ថុថ្មីសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាបំភាយឧស្ម័នផ្ទះកញ្ចក់ ឬឧស្ម័ន កាបូនិក ធ្វើឡើងដោយនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison និងរដ្ឋមន្ត្រីឧស្សាហកម្ម, ថាមពល និងការបន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ លោក Angus Taylor នៅថ្ងៃពុធនេះ។ បើតាមលោក Morrison មូលនិធិវិនិយោគខាងលើដែលមាន ទំហំទឹកប្រាក់ ៣៦៩លានដុល្លារ នឹងត្រូវបានចាត់ចែងដោយក្រុមហ៊ុន Clean Energy Finance Corporation (CEFC)។

សូមជម្រាបថាការវិនិយោគហិរញ្ញវត្ថុថ្មីសម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ឬឧស្ម័នកាបូនិក គឺជាផ្នែកមួយនៃផែនការរបស់អូស្ត្រាលីដែល ចង់សម្រេចឱ្យបាននូវអព្យា ក្រឹតកាបោន នៅត្រឹមឆ្នាំ២០៥០៕