(ភ្នំពេញ)៖ យោងតាម សេចក្តីជូនព័ត៌មាន ដែល ទទួលបាន គឺក្រសួងសុខាភិបាល បានចេញសេច ក្តីជូនព័ត៌មានបន្ថែម ស្តីពីការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋដែលមានវ័យ ចាស់ ស្រ្តីមានផ្ទៃពោះ ស្រ្តីបំបៅកូនដោយទឹកដោះ អ្នកដែលបានព្យាបាលជាសះស្បើយពីជំងឺ ផ្សេងៗ រួមទាំងជំងឺកូវីដ-១៩ និងអ្នកមានជំងឺប្រចាំកាយ។
ក្នុងន័យនេះ ក្រសួងសុខាភិបាល បានណែនាំដល់មន្ទីរសុខាភិបាលរាជធានី-ខេត្ត ផ្តល់ការចាក់វ៉ាក់ សាំងកូវីដ១៩ ដល់ក្រុមមនុស្សលើ និងអំពាវនាវដល់អ្នកមិនទាន់បានចាក់វ៉ាក់សាំងកូវីដ១៩ ទៅទទួលវ៉ាក់សាំងនេះឲ្យបានគ្រប់ៗគ្នា៕
សូមអានសេចក្តីជូនព័ត៌មានបន្ថែមខាងក្រោម៖