(ភ្នំពេញ)៖ គណៈមេធាវីកម្ពុជា បានចាប់រៀបចំមហាសន្និបាតលើកទី២៦ ចាប់ពីថ្ងៃទី១៦ ទី១៧ និងទី១៨ ខែតុលា ឆ្នាំ២០២១ ដែលមហាសន្និបាតនេះ រៀបចំឡើងដោយផ្ទាល់ និងដោយ Zoom ផងដែរ។
មហាសន្និបាតនេះ ធ្វើឡើងក្រោមអធិបតីភាព លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា ភ្ញៀវកិត្តិយស និងសមាជិក សមាជិកាគណៈមេធាវី។
អំឡុងមហាសន្និបាតឆ្នាំនេះ គណៈមេធាវីកម្ពុជា ក៏រៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាគណៈមេធាវីលើកទី១០ ផងដែរ៕