មនុស្ស ១៥នាក់ និងរថយន្ត១គ្រឿង ត្រូវបានអប់រំ និងពិន័យ ករណីល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ថ្ងៃទី១៤ ខែតុលា


 (ភ្នំពេញ)៖ ក្នុងការអនុវត្តវិធានការនៅទូទាំងប្រទេសកម្ពុជា នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញបានរកឃើញមនុស្ស ១៥នាក់ទៀត និងរថយន្តមួយគ្រឿង បានប្រព្រឹត្តល្មើសវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សរុប ១១ករណី ព្រមទាំងបានធ្វើការផាកពិន័យជាទឹកប្រាក់សរុបចំនួន ៧.៨លានរៀលផងដែរ។ ក្នុងចំណោមអ្នកដែលបានល្មើសវិធានការទាំងនេះ មិនមានមនុស្ស ត្រូវបានបញ្ជូនទៅតុលាការទេ។

នេះបើតាមសេចក្តីប្រកាសរបស់ គណ:កម្មការដឹកនាំការអនុវត្តច្បាប់កូវីដ-១៩ ដែល ទទួលបាននៅព្រឹកនេះ។

ខាងក្រោមនេះជាសេចក្តីប្រកាស៖