(ភ្នំពេញ)៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានគូសបញ្ជាក់ថា ករណីស្លាប់ដោយ ជំងឺកូវីដ១៩ មួយចំនួនធំ គឺសុទ្ធតែអត់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។
ការថ្លែងដូច្នេះរបស់លោកជំទាវ ឱ វណ្ណឌីន ក្នុងឱកាសអញ្ជើញបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ជុំទី១ ជូនប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើង នៅខេត្ដកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នេះ។
លោកជំទាវរដ្ឋលេខាធិការសុខាភិបាល បានថ្លែងបន្ដថា «អ្នកដែលមិនបានទៅចាក់វ៉ាក់សាំង ពេល ឆ្លង ជំងឺកូវីដ១៩ ក្នុងរយៈពេល ៤-៥ថ្ងៃ នឹងវិវឌ្ឍទៅសភាពធ្ងន់ធ្ងរ ។កន្លងមកយើងសង្កេតឃើញ ហើយថា អ្នកដែលស្លាប់មួយចំនួនធំ គឺសុទ្ធតែអត់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩»៕