គិតត្រឹមព្រឹកថ្ងៃទី០២ ខែតុលា នេះ តំបន់អាស៊ានមានអ្នកឆ្លងកូវីដ១៩ ជាង១២.១លាននាក់ ស្លាប់ជាង ២៦.៣ម៉ឺននាក់


 (កម្ពុជា)៖  តាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក Worldometer ចេញផ្សាយបានអោយដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១២,១៦២,៦១១នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៦៣,៥៥៣នាក់ផងដែរ។

ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន និងប្រទេសម៉ា ទ្បេស៊ី។

ចំពោះរបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹម ព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១៖

* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៤,២១៦,៧២៨នាក់ (ស្លាប់ ១៤២,០២៦នាក់)
* ហ្វីលីពីន ឆ្លងចំនួន ២,៥៦៥,៤៨៧នាក់ (ស្លាប់ ៣៨,៤៩៣នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ២,២៥៧,៥៨៤នាក់ (ស្លាប់ ២៦,៤៥៦នាក់)
* ថៃ ឆ្លងចំនួន ១,៦១៥,២២៩នាក់ (ស្លាប់ ១៦,៨៥០នាក់)
* វៀតណាម ឆ្លងចំនួន ៧៩៧,៧១២នាក់ (ស្លាប់ ១៩,៤៣៧នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៦៥,៩២២នាក់ (ស្លាប់ ១៧,៧៨៩នាក់)
* កម្ពុជា ឆ្លងចំនួន ១១២,៨៨៣នាក់ (ស្លាប់ ២,៣៣៦នាក់)
* សិង្ហបុរី ឆ្លងចំនួន ៩៩,៤៣០នាក់ (ស្លាប់ ១០៣នាក់)
* ទ្បាវ ឆ្លងចំនួន ២៤,៣១០នាក់ (ស្លាប់ ២០នាក់)
* ព្រុយណេ ឆ្លងចំនួន ៧,៣២៦នាក់ (ស្លាប់ ៤៣នាក់)៕