វៀតណាមចាប់ផ្តើមបន្ធូរបន្ថយ វិធានការកូវីដ១៩ នៅទីក្រុងហូជីមិញ ក្រោយស្ថិតក្រោម ការរឹតត្បិតអស់ជាច្រើនខែ

 (ហូជីមិញ)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២១ គឺបានអោយដឹងថា ទីក្រុងហូជីមិញរបស់ប្រទេសវៀតណាម នឹងចាប់ផ្តើមបន្ធូរ បន្ថយវិធានការប្រឆាំង COVID-19 បន្ទាប់ពីថ្ងៃព្រហស្បតិ៍នេះទៅ ដើម្បីអនុញ្ញាតឲ្យសកម្មភាព អាជីវកម្មនិងសង្គម អាចប្រព្រឹត្តទៅបានឡើងវិញ ក្រោយអ្វីៗត្រូវបានរឹតត្បិតអស់រយៈពេលជា ច្រើនខែ ដើម្បីតែទប់ទល់នឹងការរាតត្បាត នៃជំងឺឆ្លងដ៏អាក្រក់នេះ។ បើតាមអាជ្ញាធរវៀតណាម តាមរយៈការចាប់ផ្តើមបន្ធូរបន្ថយការរឹតត្បិតនេះ ប៉ុស្តិ៍ត្រួតពិនិត្យទាំងអស់តាមដងផ្លូវ នឹងត្រូវដក ចេញទាំងស្រុង ហើយលិខិតអនុញ្ញាតសម្រាប់ការធ្វើដំណើរ ក៏លែងចាំបាច់ទៀតដែរ។ ចំណែក សួនឧស្សាហកម្ម គម្រោងសាងសង់ ផ្សារទំនើប កន្លែងទទួលបដិសណ្ឋារកិច្ច និងភោជនីយដែល ផ្តល់សេវាវេចខ្ចប់ នឹងអាចបន្តប្រតិបត្តិការឡើងវិញបាន។

ការសម្រេចខាងលើនេះ មានគោលដៅព្យាយាមជំរុញសេដ្ឋកិច្ច និងស្តារប្រក្រតីភាពមួយចំនួន ឡើងវិញ នៅទីក្រុងហូជីមិញ ហើយទន្ទឹមគ្នាគឺ ត្រូវរៀនរស់នៅជាមួយនឹង COVID-19 ដែលជា ច្រើនខែមកនេះ បានវាយលុកយ៉ាងធ្ងន់ធ្ងរក្នុងប្រទេសវៀតណាម។ ទីក្រុងហូជីមិញ ដែលមាន មនុស្សរស់នៅ៩លាននាក់ គឺជាកន្លែងរងគ្រោះខ្លាំងជាងគេ៕