Moderna អះអាងថា ប្រសិទ្ធភាពវ៉ាក់សាំង «អាចថយចុះទៅតាមពេលវេលា» ដូច្នេះទើបតម្រូវឲ្យមាន «ដូសទី៣»

(ឈីកាហ្គោ)៖ តាមការចេញផ្សាយដោយ សារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១ បានអោយដឹងថា ក្រុមហ៊ុន Moderna នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលា នៅសហរដ្ឋអាមេរិក) បានគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ទិន្នន័យថ្មីពីការធ្វើ តេស្តវ៉ាក់សាំងបង្ការជំងឺ COVID-19 ដ៏ធំរបស់ខ្លួនបានបង្ហាញថា ការការពាររបស់វាត្រូវបានថយ ចុះទៅតាមពេលវេលា ដែលតម្រូវឱ្យមានការចាក់ដូសទី ៣ ឬដូសជំរុញ។

ប្រធានក្រុមហ៊ុន Moderna លោក ស្ទេហ្វិន ហូក (Stephen Hoge) បាននិយាយថា «នេះគ្រាន់ តែជាការប៉ាន់ស្មានមួយតែប៉ុណ្ណោះ ប៉ុន្តែយើងជឿជាក់ថា នៅពេលដែលយើងសម្លឹងមើលទៅកាន់ រដូវស្លឹកឈើជ្រុះ និងរដូវរងា យ៉ាងហោចណាស់យើងអាចរំពឹងថា ប្រព័ន្ធភាពស្មុំាចុះខ្សោយនេះ នឹងអាចធ្វើឲ្យមានករណីឆ្លង COVID-19 រាប់សែនករណីទៀត»។

លោក Stephen Hoge មិនបាន និយាយថា តើករណីឆ្លងក្នុងចំនួនប៉ុន្មាន នឹងមានសភាពធ្ងន់ធ្ងរនោះទេ ប៉ុន្តែលោកគូសបញ្ជាក់ បែបនេះវិញថា ករណីឆ្លងមួយចំនួននឹងត្រូវការ ការសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

បើតាមលោក Stephen Hoge ទិន្នន័យពីការសិក្សាអំពីការចាក់ដូសទី ៣ បានបង្ហាញថា «វ៉ាក់សាំងអាចបង្កើនអង់ទីករជាប្រចាំក្នុងកម្រិតខ្ពស់ បន្ទាប់ពីការចាក់ដូសទី ២ ហើយយើងជឿជាក់ ថា វានឹងកាត់បន្ថយករណីឆ្លងជំងឺ COVID-19។

យើងក៏ជឿជាក់ដែរថា ការចាក់វ៉ាក់សាំងដូសទី ៣ របស់ក្រុមហ៊ុន Moderna នឹងមានឱកាសបង្កើនប្រព័ន្ធភាពស៊ាំ យ៉ាងច្រើនបន្ថែមទៀត រហូតដល់ ពេញមួយឆ្នាំក្រោយ ស្របពេលយើងកំពុងព្យាយាមបញ្ចប់ ជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ»៕