គ.ជ.ប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ក្រោមប្រធានបទចំនួន២ នៅថ្ងៃទី២២ ខែកញ្ញាខាងមុខ តាមប្រព័ន្ធវីដេអូ

(ភ្នំពេញ)៖ យោងតាមសេចក្តីជូនដំណឹងដែលទទួលបាននៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ គឺ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ ព័ន្ធតាមប្រព័ន្ធវីដេអូអនឡាញ (កម្មវិធី Microsoft Teams)។

កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការ គ.ជ.ប វេលាម៉ោង ១០៖០០នាទីព្រឹក ក្រោមអធិបតីភាពលោក នុត សុខុម អនុប្រធាន គ.ជ.ប កិច្ចប្រជុំនេះនឹងធ្វើឡើង ក្រោមប្រធានបទចំ នួន២រួមមាន៖

*ការផ្សព្វផ្សាយបញ្ជីបោះឆ្នោតចុងក្រោយ

*លទ្ធផលបណ្តោះអាសន្ននៃការចែកលិខិតអញ្ជើញអ្នកចុះឈ្មោះបោះឆ្នោត។

តំណាងភាគីពាក់ព័ន្ធដែលនឹងត្រូវអញ្ជើញចូលរួមក្នុងកិច្ចប្រជុំដែលរៀបចំឡើងដោយ គ.ជ.ប សូមមេត្តាជួយផ្តល់ឈ្មោះ តួនាទី អង្គភាព/ស្ថាប័ន លេខទូរស័ព្ទសាមីខ្លួនមកអគ្គលេខាធិការដ្ឋាន គ.ជ.ប ត្រឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។ លេខទូរស័ព្ទទំនាក់ទំនងចុះឈ្មោះចូលរួមប្រជុំ៖ ០៩៦ ៩៩ ០៩ ៧៧៨, ០៧៨ ៦៦៥ ៨២៦ និង០៩៩ ៦១ ៦១ ៦៤៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ គ.ជ.ប៖