ក្រសួងដាក់កំហិតឲ្យសហគ្រាស និងក្រុមហ៊ុនធ្វើប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដែលមិនទាន់មានអជ្ញាបណ្ណ ត្រូវមកសុំអាជ្ញាបណ្ណឱ្យបានមុនថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ជាកំណត់

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៥ ខែកញ្ញានេះ បានសេចក្តីជូនដំណឹងថ្មីមួយ ដោយដាក់ កំហិតឲ្យសហគ្រាស និងក្រុមហ៊ុនធ្វើប្រតិបត្តិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក ដែលមិន ទាន់មានអជ្ញាបណ្ណ ត្រូវមកសុំអាជ្ញាបណ្ណឱ្យបានមុនថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ជាកំណត់។

ក្រសួងអះអាងថា ខ្លួនបានចេញសេចក្តីជូនដំណឹង កាលពីខែឧសភា ឆ្នាំ២០២១ ស្តីពីការផ្តល់លិខិត អនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងបានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ជាច្រើនលើករួចមកហើយ ប៉ុន្តែរហូតដល់ពេលនេះ សង្កេតឃើញថា សហគ្រាស ក្រុមហ៊ុនដែល បាន និងកំពុងធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកមួយចំនួនធំ ពុំទាន់បានមក ធ្វើការស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅឡើយ។

ជាថ្មីម្តងទៀត ក្រសួងពាណិជ្ជកម្ម សូមជម្រាបដល់សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុម ហ៊ុនបរទេសទាំងអស់ ដែលបានធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក មេត្តារួសរាន់ មកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាបណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកឱ្យបានមុន ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ជាកំណត់។

ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ នេះតទៅ សហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុន បរទេស ដែលធ្វើប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដោយគ្មានលិខិតអនុញ្ញាត ឬ អាជ្ញាបណ្ណនឹងត្រូវទទួលការផាកពិន័យជាប្រាក់ ឬបញ្ឈប់សកម្មភាពអាជីវកម្ម ឬប្រឈមនឹងវិធាន ការនានាដូចមានចែងក្នុងលិខិតបទដ្ឋានច្បាប់ជាធរមាន៕