ប្រទេសថៃកំពុងត្រៀមបើកសាលារៀនឡើងវិញ ជាមួយការអនុវត្តវិធានការ បង្ការកូវីដ-១៩យ៉ាងតឹងរ៉ឹង

(បាងកក)៖ យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១បញ្ជាក់ថា រដ្ឋាភិបាលថៃបានបញ្ចេញផែនការ អនុញាតឱ្យសាលារៀនបើក ទ្វារឡើងវិញ ដោយភ្ជាប់ជាមួយការអនុវត្តវិធានការបង្ការ និងគ្រប់គ្រង COVID-19 យ៉ាងតឹងរ៉ឹង។

ផែនការខាងលើដែលមានគោល បំណងបង្កើតតំបន់សុវត្ថិភាពនៅតាមសាលារៀន ឬ Sandbox Safety Zone in School (SSS) ត្រូវបានផ្ដួចផ្ដើមរួមគ្នាដោយក្រសួងអប់រំ និងក្រសួងសុខាភិបាល របស់ថៃ ហើយនៅក្រោមផែនការនេះ សាលាទំាងអស់ក៏នឹងត្រូវតម្រូវឱ្យធ្វើការវាយតម្លៃ អំពីលទ្ធ ភាពក្នុងការបើកដំណើរការថ្នាក់រៀនរបស់ខ្លួន ឡើងវិញដោយផ្អែកលើសេចក្ដីណែនាំនានាផ្ដល់ ដោយក្រសួងអប់រំ និងអាចបើកថ្នាក់រៀនដោយកម្រិតចំនួនសិស្សផងដែរ។

សូមបញ្ជាក់ជូនថា នៅក្រោមគំនិតផ្ដួចផ្ដើម SSS សាលា ឬគ្រឹះស្ថានអប់រំរបស់ថៃនឹងត្រូវអនុវត្ត វិធានការបង្ការ និងគ្រប់គ្រង COVID-19 តាមកម្រិតធ្ងន់ ឬស្រាលអាស្រ័យទៅលើករណីឆ្លងនៅ ក្នុងតំបន់ ឬខេត្តរបស់ខ្លួន ដូចដែលត្រូវបានបែងចែកជាតំបន់បៃតង, លឿន, លឿទុំ, ក្រហម និងក្រហមក្រមៅ។

ការត្រៀមលក្ខណៈបើកសាលារៀនឡើងវិញនេះ បានកើតមានឡើងក្រោយ ពីប្រទេសថៃ មើលឃើញអត្រាឆ្លង និងស្លាប់ប្រចាំថ្ងៃដោយសារជំងឺ COVID-19 មានការថយចុះជា បន្តបន្ទាប់ បូករួមទាំងអត្រាចាក់វ៉ាក់សាំងកើនឡើង៕