ខេត្តព្រះសីហនុ៖ យោងតាម របាយការណ៍ស្តីពីការស្រាវជ្រាវបង្ក្រាប ករណី ចាប់បង្ខាំងមនុស្សដោយខុសច្បាប់ ជំរិតទារប្រាក់ (រវាងជនជាតិចិន និងជនជាតិចិន) កាលពីថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៨ និង ០០នាទី រួចមក។
ទើប នៅថ្ងៃទី ០៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៣ និង ០០នាទី ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានទទួលពាក្យបណ្តឹងពីបុរសជនជាតិចិនម្នាក់ឈ្មោះ Wen ShangQian ថា នៅថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៨ និង ០០នាទី មិត្តភក្តិរបស់គាត់ឈ្មោះ Yi GengFa ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន បានទូរស័ព្ទប្រាប់គាត់ថា កំពុងចេញធ្វើដំណើរទៅកំពង់ផែ ដោយមានរថយន្ត ០១គ្រឿង ម៉ាក HIGHLANDER ពណ៌ស មកទទួលនៅចំណុចមុខស្ថាននីយប្រេង PTT អូរបី ស្ថិតនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ក្រោយមកស្រាប់តែបាត់ដំណឹងឈឹង រហូតដល់វេលាម៉ោង ២១ ថ្ងៃ.ខែ.ឆ្នាំដដែល មិត្តភក្តិរបស់គាត់ឈ្មោះ Yi GengFa បានវីឆាតមកខ្ចីប្រាក់ចំនួន ៨,០០០Yuan (ប្រាំបីពាន់យាន់) បានប្រហែលជាមួយម៉ោងក្រោយ ស្រាប់តែសុំខ្ចីបន្ថែមចំនួន ៦,០០០$ (ប្រាំមួយពាន់ដុល្លារអាមេរិក) ទៀត តែគាត់មិនបានវេរអោយទេ លុះក្រោយមក ជនសង្ស័យបានយកទូរស័ព្ទដៃជនរងគ្រោះ ទាក់ទងទៅក្រុមគ្រួសាររបស់ជនរងគ្រោះនៅប្រទេសចិន ជំរិតទារប្រាក់ចំនួន ២០០,០០០Yuan (ម្ភៃម៉ឺនយាន់) ដោយដឹងថា ជនរងគ្រោះត្រូវបានគេចាប់ជំរិត គាត់ក៏មកប្តឹងសមត្ថកិច្ចតែម្តង ។
ដោយមានការដឹកនាំបញ្ជារផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ហួត វិចិត្រ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់៤ ចុះទៅកន្លែងកើតហេតុធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់តាមជំនាញ រហូតដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៦ និង ០០នាទី ទើបធ្វើការឃាត់ខ្លួនបានជនសង្ស័យសរុបចំនួន ០៥នាក់ ជាបន្តបន្ទាប់ និងរំដោះបានជនរងគ្រោះឈ្មោះ Yi GengFa ដែលត្រូវបានក្រុមជនសង្ស័យដាក់ខ្នោះដៃ បង្ខាំងទុកនៅផ្ទះមួយល្វែង ដែលមានទីតាំងស្ថិតនៅក្រុមទី៣១ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
-ជនរងគ្រោះឈ្មោះ Yi GengFa ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិចិន មុខរបរ ចុងភៅ លិខិតឆ្លងដែនលេខៈ E87002497 មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
+រងរបួស៖ បែកបបូរមាត់ខាងលើ មានស្នាមជាំនៅដើមទ្រូង និងដើមដៃខាងស្តាំ ព្រមទាំងមានស្នាមរបួសនៅកដៃទាំងសងខាង ដោយត្រូវជនសង្ស័យដាក់ខ្នោះដៃ ។
-ជនសង្ស័យទាំង ០៥នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ZHOU HAOSHENG ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិចិន មុខរបរ កាស៊ីណូ ផ្នែកទិញទំនិញ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ CAO JIAWEI ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកក្រុមហ៊ុន លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៣-ឈ្មោះ CHEN XUEDONG ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិចិន មុខរបរ សន្តិសុខ លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៤-ឈ្មោះ DAI SHENGLONG ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិចិន មុខរបរ យាមមនុស្ស លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៥-ឈ្មោះ SONG JIAWEI ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន មុខរបរ យាមមនុស្ស លិខិតឆ្លងដែន (មិនយកជាប់ខ្លួន) មានទីលំនៅ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
+វត្ថុតាងចាប់យកបាន៖
-ខ្នោះដៃ ០១គូរ (ដាក់ជាប់ដៃជនរងគ្រោះ)
-សោរដោះខ្នោះដៃចំនួន ០២
-រថយន្ត ០២គ្រឿង៖
១-ម៉ាក HIGHLANDER ពណ៌ស ពាក់ស្លាកលេខៈ ព្រះសីហនុ 2B-1799 ។ (មធ្យោបាយប្រព្រឹត្តបទល្មើស)
២-ម៉ាក ALPHARD ពណ៌ទឹកមាស ពាក់ស្លាកលេខៈ ភ្នំពេញ 2BB-0150 ។ (មធ្យោបាយប្រព្រឹត្តបទល្មើស)
បច្ចុប្បន្ន ជនសង្ស័យទាំង៥នាក់ រួមនិង វត្ថុតាងខាងលើ ត្រូវបាន ជំនាញ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី ៕ដោយ ចិន ប៊ុនធឿន