(ភ្នំពេញ)៖ ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំជូនដល់ប្រជាពលរដ្ឋខ្មែរដែលជាពុទ្ធសាសនិក ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ដើម្បីទប់ស្កាត់ការ ចម្លងមេរោគកូវីដ១៩ និងប្រុងប្រយ័ត្នការពុលចំណីអាហារ នៅក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំ បិណ្ឌ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃ០៧ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ។
ក្នុងសេចក្តីណែនាំដែលចេញផ្សាយនៅយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានគូសរំលេចពីការរាតត្បាតនៃជំងឺកូវីដ១៩នៅលើពិភពលោកមិនទាន់ថមថយនៅឡើយ។ ដោយឡែកនៅកម្ពុជា ដោយមានកិច្ចខិតខំប្រឹងប្រែងពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំ ចង្អុលបង្ហាញផ្លូវ បានធ្វើឱ្យករណីឆ្លងជំងឺ កូវីដ-១៩ បន្តធ្លាក់ចុះជាបន្តបន្ទាប់ជាទីមោទនៈ។
ទោះយ៉ាងនេះក្តី ក្រសួងសុខាភិបាល បានក្រើនរំលឹកថា ដើម្បីធានាឱ្យបាននូវការទប់ស្កាត់ការចម្លង ជំងឺកូវីដ១៩ និងឆ្ពោះទៅកាន់ការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី ប្រជាពលរដ្ឋមិនត្រូវមាន អារម្មណ៍ស្កប់ស្កល់ពេកនឹងអ្វីដែលជាសមិទ្ធផលដែលកម្ពុជាទទួលបាននេះទេ។ បុគ្គលគ្រប់រូប គ្រួសារ និងសហគមន៍ត្រូវតែបន្តរួបរួមគ្នាទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩។
ក្រសួងសុខាភិបាល បានអំពាវនាវ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តការការ ពារការចម្លងវីរុសកូវីដ-១៩ ដោយបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំ បិណ្ឌ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២១ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ វិធានការ ៣ការពារ (ពាក់ម៉ាស់ លាងដៃឱ្យញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង៣កុំ (កុំទៅកន្លែងមានមនុស្សច្រើន កុំ ទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា)។
ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ និងការពុលចំណីអាហារ ក្នុងឱកាសបុណ្យកាន់ បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ ក្រសួងសុខាភិបាល បានធ្វើការណែនាំលើចំណុច សំខាន់ៗចំនួន៤ចំណុច ដែលមានខ្លឹមលំអិតដូចក្នុងសេចក្តីជូនព័ត៌មានភ្ជាប់មកខាងក្រោមនេះ៖