រដ្ឋមន្ត្រីក្រសួងអប់រំបានលើកឡើងថា ក្នុងឆ្នាំ២០២១នេះ ក្រសួងដំណើរការថ្នាក់អក្ខរកម្មជាតិចំនួន ៩១៧ថ្នាក់ មានអ្នកសិក្សាជិត៣ម៉ឺននាក់

(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែង បញ្ជាក់ថា ក្នុងឆ្នាំ២០២១ នេះក្រសួងបានដំណើរការថ្នាក់អក្ខរកម្មជាតិ ចំនួន៩១៧ថ្នាក់ ដែលបាន អនុវត្តន៍ដោយមន្ទីរអប់រំ យុវជន និងកីឡា រាជធានីខេត្ត ៨៧២ថ្នាក់ ថ្នាក់អក្ខរកម្មតាមរោងចក្រចំនួន ៧ថ្នាក់ និងពន្ធនាគារ ៤៥ថ្នាក់ និងអនុវត្តន៍ដោយដៃគូអភិវឌ្ឍន៍ចំនួន ៣៩ថ្នាក់ ដែលមានអ្នកសិក្សា សរុប ២៦ ៩២០នាក់ និងស្រី ១០ ៣៤៨នាក់។
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំបានបញ្ជាក់ដូចនេះនាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងកម្មវិធី «ទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២១» តាបប្រព័ន្ធវីដេអូពីចំងាយ។

កម្មវិធីអក្ខរកម្មជាតិឆ្នាំ២០២១នេះ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកប្រធានបទ «អក្ខរកម្មជាមូលដ្ឋានគ្រឹះការសិក្សាពេញមួយជីវិត» ក្នុងគោលបំណង ឆ្លុះបញ្ចាំងឱ្យឃើញ ការររៀន អក្ខរកម្មមិនត្រឹមតែចេះអក្សរ និងលេខប៉ុណ្ណោះទេ គឺបានផ្ដល់ឱកាសឱ្យអ្នករៀនក្នុងកម្មវីធីសមមូល កម្មវីធីបំណិនជីវិតសំដៅ អភិវឌ្ឍសមត្ថភាព ខ្លួនឯង ពីមួយឆ្នាំទៅឆ្នាំ ករណីដែលអក្ខរជន ចេះ ជំនាញមុខរបរស្ទាត់ជំនាញក្នុងការបង្កបង្កើនផល និងការចិញ្ចឹមសត្វ ព្រមទាំងចេះកែច្នៃ បង្កើតនូវ សម្ភារៈប្រើប្រាស់ ក្នុងសមាគមន៍ និងលក់ឱ្យភ្ញៀវទេសចរណ៍ថែមទៀតផង។

អក្ខរកម្មក៏រួមចំណែកសម្រេចគោលដៅអភិវឌ្ឍន៍សហសវត្សនាឆ្នាំ២០១៦-២០៣០ ពិសេសឈាន ទៅសម្រេចបាននូវគោលដៅក្នុងបរិការថ្មី គឺប្រែក្លាយពលករ ដែលប្រើកម្លាំងសុទ្ធសាធ ទៅជាការ ប្រើប្រាស់ជំនាញវិជ្ជាជីវៈតាម «យុទ្ធសាស្រ្តកំណើនថ្មី» របស់កម្ពុជា។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបន្ថែមថា កម្ពុជាកំពុងតែស្ថិតក្នុងសភាពការមួយ ដែលមិន ច្បាស់លាស់ដោយសារជំងឺកូវីដ១៩ ដូចនេះហើយថ្នាក់អក្ខរកម្មនេះ និងការផ្តល់ឱកាសឱ្យយុវជន បានបន្តការសិក្សាពេញមួយជីវិញ ដោយត្រូវមានការថ្លឹងថ្លែងការការពារអាយុជីវិតលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលត្រូវទាមទារ ឱ្យយើងត្រូវមានគំនិតច្នៃប្រឌិត និងរួមចំណែកជាមួយរាជរដ្ឋា ភិបាល ដើម្បីផ្សព្វផ្សាយពិវិធានការការពារពីជំងឺកូវីដ១៩ ផង និងផ្តល់ឱកាសឱ្យយុវជនបន្តការរៀន សូត្រផង។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ក្នុងសត្សវត្សទី២១នេះ បានចូលដល់ដំណាក់កាលថ្មីមួយទៀត គឺ អក្ខរកម្មឌីជីថល ដែលមានទាំងអក្ខរកម្មប្រពៃណីដែលធ្លាប់ បានអនុវត្តន៍ រួចហើយ និងបានទាមទារ ឱ្យអ្នកសិក្សាត្រូវប្រើប្រាស់នូវបច្ចេកវិទ្យា ក្នុងនោះអ្នកផ្តល់នូវប្រព័ន្ធអប់រំ ក៏ត្រូវរៀបចំនូវប្រព័ន្ធឌីជី ថល ដើម្បីឆ្លើតតបទៅនឹងសភាព ការណ៍ថ្មី ដែលទាមទារការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីផ្តល់ការ អបរំដល់យុវជន។

លោកបណ្ឌិតសភាចារ្យបន្ថែមថា បើសិនតែមានតែថ្នាក់អក្ខរកម្មប្រពៃណី ការរកការងារក្នុង យុគសម័យថ្មីនេះ ក៏មានការពិបាកដែរ ដូចនេះក្រសួង បានដាក់ចេញ ជាគោលដៅ ដោយប្រែក្លាយ មជ្ឈមណ្ឌលសិក្សាសហគមន៍មួយចំនួន ឱ្យទៅជាមជ្ឈមណ្ឌលសិក្សាពេញមួយជីវិត និងបញ្ជូលនូវ បច្ចេកវិទ្យា ដើម្បីឱ្យយុវជន អាចប្រើប្រាស់បច្ចេកវិទ្យាបាន ក្នុងគោលដៅពង្រឹងឱកាសទទួលបាន ការងារល្អមួយសម្រាប់យុវជន ហើយបើមិនឆ្លើយតបនិងតម្រូវការថ្មីនេះទេ គឺកម្មវិធីអក្ខរកម្មជាតិនេះ មិនអាចទទួលបាន ជោគជ័យនោះទេ។

ស្ថិតក្នុងដំណាក់កាលកូវីដ១៩នេះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ដែរថា ការ អនុវត្តន៍កម្មវិធីអក្ខរកម្មជាតិនេះ គឺទាមទារឱ្យមានការឆ្នៃប្រឌិត ការប្រុងប្រយ័ត្ន និងមានការសិក្សា ស្រាវជ្រាវឱ្យបានច្រើនបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាផ្តល់ការកែសម្អរនិងការអប់រំដល់យុវជន ដែល នេះគឺជាដំណាក់កាលយ៉ាងសំខាន់ទាមទារការខិតខំប្រឹងប្រែងបំពេញការងារឱ្យបានខ្លាំងបំផុតក្នុងភាពជាអ្នកដឹកនាំ ដើម្បីធានាបានសុវត្ថិភាពចំពោះបុគ្គលិកអបរំ សិស្សានុសិស្ស មាតាបិតា និងការបន្ត ការអប់រំរបស់យុវជនផងដែរ៕