(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាស ព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៥៩៦នាក់, អ្នកជំងឺចំនួន៣៩៧នាក់ជា សះស្បើយ និងអ្នកស្លាប់ថ្មីចំនួន៦នាក់។
សូមជម្រាបថា គិតត្រឹមថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុប ចំនួន៩៦,៩៣៥នាក់, អ្នកជាសះស្បើយសរុបចំនួន ៩២,០១៥នាក់, ស្លាប់សរុបចំនួន១,៩៨៧ នាក់៕