ភ្នំពេញៈ អង្គការអន្តរជាតិទេសន្តប្រវេសន៍ ប្រចាំកម្ពុជា (IOM) បានបញ្ជាក់ នៅក្នុងបណ្ដាញធ្វីតធើ (twitter) របស់ខ្លួនថាៈ នៅក្នុងសប្តាហ៍កន្លងមកនេះ មានពលករខ្មែរ ចំនួន ៣.៤៤០ នាក់ បានវិលត្រឡប់ តាមច្រកអន្តរជាតិ ផ្លូវការ និងច្រករបៀង ចូលមក ក្នុងប្រទេសកម្ពុជាវិញ។
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ អង្គការអន្តរជាតិទេសន្តប្រវេសន៍ ប្រចាំកម្ពុជា បានអំពាវនាវថាៈ ដូច្នេះសូមបងប្អូន ប្រជាពលរដ្ឋទាំងអស់ ជាពិសេសបងប្អូន ប្រជាពលរដ្ឋ ដែលរស់នៅតាម ជាយដែនកម្ពុជា-ថៃ សូមមានការប្រុងប្រយ័ត្នខ្ពស់ ដោយប្រកាន់ខ្ជាប់ នូវវិធានការ ៣ ការពារ និង ៣ កុំ ដើម្បីសុវត្ថិភាពខ្លួនអ្នក និងក្រុមគ្រួសារអ្នក ៕